ល្បែងមាន់ជល់អនឡាញខុសច្បាប់និង ឆ្នោតវៀតណាម ឈ្មោះ លោក ផាន់ឡាយ ដែលជាមេបញ្ជាការរងប្រចាំស្រុកមេមត់ជាអ្នកមើលថែ កំពុងតែបង្កធ្វើព្យុះធ្វើភ្លៀងយ៉ាងខ្លាំងទៅដល់ប្រជាពលរដ្ឋនៅស្រុកមេមត់ ប្រជាពលរដ្ឋរស់នៅស្រុកមេមត់ រង់ចាំមើល លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហេត្ថខេត្តត្បូងឃ្មុំ??ហ៊ានប្រើកណ្ដាប់ដៃដែក បំបែកល្បែងស៊ីសងមាន់ជល់អនឡាញ និង ឆ្នោតវៀតណាម ប្រចាំស្រុកមេមត់ បានដែរឬទេ?
ខេត្តត្បូងឃ្មុំ៖ ប្រភពរាយការណ៍ពីប្រជាពលរដ្ឋបានឱ្យដឹងថា មានល្បែងសុីសងតាមប្រពន្ធ័ទូរស្សន៍អនឡាញជាច្រើនកន្លែងនៅតាមហាងកាហ្វេ ស្ថិតនៅក្នុងឃុំកំពាន់ និង ឃុំមេមត់ ស្រុកមេមត់ខេត្តត្បូងឃ្មុំកំពុងបើកដំណើរការលេងល្បែងស៊ីសងខុសច្បាប់ ភ្នាល់មាន់ជល់ អនឡាញយ៉ាងគគ្រឹកគគ្រេង ផ្អើលអស់អ្នកភូមិ តាមប្រភពពីប្រជាពលរដ្ឋសូមមិនបញ្ចេញឈ្មោះ បានលួចបង្ហើបប្រាប់មកអង្គភាពសារព័ត៌មាន យើងខ្ញុំឱ្យបានដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ក្នុងផ្ទះលក់កាហ្វេជាច្រើនខាងលើនេះ បើកដំណើរការជារៀងរាល់ថ្ងៃមានអ្នកមកលេងទីជិតទីឆ្ងាយមកជួបជុំគ្នាលេងល្បែងភ្នាល់ដាក់លុយ រាប់លានរៀល និងស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹងអឺងកង ដោយគ្មានខ្លាចញញើតសមត្ថកិច្ចបន្តិចសោះ
សុំជម្រាបថាលោក ស៊្រុន ផឹង ឡាយ ជាមន្ត្រីអាវុធហត្ថ នៅខេត្តត្បូងឃ្មុំ មានសារព័ត៌មានជាច្រើនធ្វើការចុះផ្សាយ ខាងដឹកជញ្ជូនឈើឆ្លងដែនទៅស្រុកយួន កន្លងមកដែរ ឥឡូវនេះងាកមកមើលថែល្បែងស៊ីសងម្ដង
គួរបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង អតីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស ឲ្យអនុវត្ត គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព៩ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។
យោងតាមច្បាប់ ស្តីពី ការបង្ក្រាបល្បែងស៊ីសង ដែលរដ្ឋសភាបានអនុម័ត កាលពីឆ្នាំ១៩៩៦ បានចែងផ្តន្ទាទោស៖
*អ្នកញៀនល្បែងស៊ីសង ផ្អែកតាម
មាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី១ម៉ឺនរៀល ដល់ ៥ម៊ឺនរៀល រឺ ដាក់គុកពី១សប្តាហ៍ ដល់ ១ខែ។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី៥ម៉ឺនរៀល ដល់ ៥សែនរៀល និងដាក់គុកពី១ខែ ដល់ ១ឆ្នាំ។
*មេបនល្បែងស៊ីសង ផ្អែកតាម
មាត្រា៥៖ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី ៥លានរៀល ដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ឆ្នាំ ចំពោះអ្នកបើកលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ និងដាក់គុកខាងលើនេះជាអតិបរមា៕
ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕