(ភ្នំពេញ)៖ នៅអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រជាន់ខ្ពស់ នគរបាលយុត្តិធម៌ ដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ ជំនាន់ទី២៤ ក្រោមអធិបតីភាព លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា មហាអយ្យការ អមតុលាការកំពូល និង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីលោក មេបញ្ជាការរង ស្នងការ ស្នងការរង នាយ នាយរងការិយាល័យ និង សិក្ខាកាមវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ ជំនាញ់ទី២៤ ជាច្រើនរូបផងដែរ។