(ខេត្តកណ្តាល)នៅព្រឹកថ្ងៃសៅរ៍១០រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត នឹងជាប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA, B,C នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មកពីក្រុងតាខ្មៅ ក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានខេត្តកណ្តាល ពិធីនេះធ្វើឡើងស្ថិតនៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជន ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ចំពោះលទ្ធផល នៃការប្រលងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ នៅទូទាំងក្រុង ស្រុក ក្នុងខេត្តកណ្តាល មានបេក្ខជនប្រឡងជាប់ចំនួន ៨,១៦៧នាក់ (ស្រី ៤,៧៧៣ នាក់) ស្មើ ៧៦,៤៨% ក្នុងនោះ ៖និទ្ទេសA ១៤៨នាក់, និទ្ទេសB ៦១១នាក់, និទ្ទេសC ១,៦៥០នាក់, និទ្ទេសD ២,៨៣៧ នាក់ និងនិទ្ទេសE ២,៩២១ នាក់។