(ខេត្តកណ្តាល)ថ្ងៃអាទិត្យ ១១ រោច ខែមិគសិរ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរត្ន័ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច នឹងហិរញ្ញវត្ថុ។
អអង្កពិធីអបអរសាទរខួបអនុស្សាវរីយ៍លេីកទី៤៥ នៃទិវាជ័យជម្នះ៧មករា នឹងអរគុណសន្តិភាព អរគុណ នយោបាយឈ្នះឈ្នះ ប្រារព្វធ្វើឡើងនៅមុខសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពី ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត នឹងឯកឧត្តម គង់ សោភណ្ឌ័ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តមអភិបាលរងខេត្ត លោកជំទាវ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្កភាព លោក លោកស្រី មន្រ្តីរាជកាជុំវិញសាលាខេត្តនឹងប្រជាពលរដ្ឋជាច្រើនផងដែរ។
ក្នុងអង្កពិធីនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរត្ន័ ឧបនាយករដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច នឹងហិរញ្ញវត្ថុ បានមានប្រសាសន៍ថាៈ សូមប្ដេជ្ញាដាច់ខាត ចូលរួមការពារឱ្យខានតែបាន នូវសន្តិភាពមួយនេះ ដែលរកបានមកដោយកម្រ និងថ្ងៃ៧ មករា ឆ្នាំ១៩៧៩ គឺជាទិវាមហាជ័យជម្នះរបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ហើយកម្ពុជាបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយនឹងបើកចេញនូវទំព័រសករាជថ្មី គឺសករាជ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ប្រជាជនកម្ពុជា បានប្រសិទ្ធនាមថាៈ ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជាយើងទាំងអស់គ្នា ហើយកំណត់នូវគោលជំហរយ៉ាងមឺងមាត់ច្បាស់លាស់ថា បើគ្មានថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ទេនោះ យើងទាំងអស់គ្នានឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះដែរ។ លើមូលដ្ឋាននៃការពង្រីកជ័យជម្នះ ៧ មករា ឆ្ពោះទៅមុខឥតឈប់ឈរ សាធារណរដ្ឋប្រជាមានិត្យកម្ពុជា ដែលជាតំណាងស្របច្បាប់តែមួយគត់របស់ប្រជាជនកម្ពុជាសម្រេចបានស្នាដៃធំៗជាប្រវត្តិសាស្ត្រចំនួន៤គឺ
ទី១- បានរំដោះប្រជាជនកម្ពុជាពីរបប ប៉ុល ពត ដ៏សែនមហាឃោឃៅ យង់ឃ្នង និងទប់ស្កាត់របបអន្យតិរ្ថិយនេះមិនឲ្យវិលត្រឡប់មកកម្ពជាជាលើក
ទី២។
ទី២- បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពទាំងអស់ ដែលសិទ្ធិសេរីភាពទាំងនោះត្រូវបាន ប៉ុល ពត កំចាត់បាត់បង់ក្នុងរបប ៣ ឆ្នាំ ៨ ខែ និង២០ថ្ងៃរបស់ពួកវាទៅហើយ។
ទី៣- បានស្តារ និងកសាងខឿនសេដ្ឋកិច្ចជាតិ ឲ្យមានស្ថេរភាពជាបណ្តើរៗតាំងពីពេលនោះមក។
ទី៤- បានធ្វើជាកម្លាំងស្នូលនៃការបង្រួបបង្រួមជាតិ និងជាកម្លាំងមិនអាចខ្វះបាន ក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងទីកុ្រងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១។
-៧ មករា ឆ្នាំ១៩៧៩ជាថ្ងៃដែលប្រជារាស្ត្រកម្ពុជាទូទាំងប្រទេស បានរួចចាកផុតពីរបបប្រល័យពូជសាសន៍ រាជរដ្ឋាភិបាលកម្ពុជាកំណត់យកថ្ងៃ ៧ មករា ជារៀងរាល់ឆ្នាំ ជា់ទិវាបុណ្យ ព្រមទាំងអនុញ្ញាតឲ្យមន្ត្រីរាជការ និយោជិត កម្មករក្នុងព្រះរាជាណាចក្រកម្ពុជា បានឈប់សម្រាកចំនួន១ថ្ងៃ ក្នុងឱកាសទិវាបុណ្យជ័យជម្នះនេះផងដែរ។ ថ្ងៃ៧ មករា គឺជារបស់ប្រជាជនកម្ពុជាទាំងមូល ៧ មករា មានសត្រូវតែមួយគត់ គឺបនប្រល័យពូជសាសន៍ ប៉ុល ពត។ អ្នកប្រឆាំង នឹងថ្ងៃ៧ មករា គឺជាបក្ខពួករបស់ប៉ុល ពត ឬក៏យ៉ាងហោចណាស់ ពួកគេប្រឆាំង ៧ មករា ដើម្បីផលប្រយោជន៍ខាងនយោបាយរបស់គណបក្សគេ នៅក្នុងពេលបោះឆ្នោតម្តងៗ។
សរុបមក៧ មករា ឆ្នាំ ១៩៧៩ គឺជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចមានអ្នកណាមកបំភ្លៃ បំផ្លើស បំភ្លេច ឬបំផ្លាញបានឡើយ។