(រាជធានីភ្នំពេញ)នៅថ្ងៃសៅរ៍០៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចសក័ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល និងជាអនុប្រធានសហព័ន្ធកីឡាទូកកាណូត និងរ៉ូអីងកម្ពុជា បានអញ្ជើញចូលរួមក្នុង «មហាសន្និបាតបញ្ចប់អាណត្តិទី៤ និងបន្តអាណត្តិទី៥ របស់សហព័ន្ធកីឡាទូកកាណូត និងទូករ៉ូអ៉ីង» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅទីស្ដីការក្រសួងមហាផ្ទៃ។