(ខេត្តកណ្តាល)!នៅថ្ងៃអង្គារ០៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចសក័ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាលបានរៀបចំបើក
កិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនឥស្សរជនជាន់ខ្ពស់ ក្នុងពិធីផ្សេងៗនាពេលខាងមុខ ព្រមទាំងបានផ្សព្វផ្សាយ ពង្រឹង អប់រំ ណែនាំ ការងារមួយចំនួនទៀតរបស់អង្គភាព។ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី មេបញ្ជាការរងខេត្ត នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង-ស្រុក មេបញ្ជាការវិរះអន្តរាគមន៍ មេបញ្ជាការកងអនុសេនាធំចល័ត និងនាយទាហ៊ាន នៃកងរាជអាវុធហត្ថខេត្ត ពាក់ព័ន្ធ។ ក្នុងអង្កពិធីនេះដែរក៍មានការប្រគល់ប្រាក់លំហែរមាតុភាព ជូននាយទាហ៊ាន នៃកងរាជអាវុធហត្ថ មួយចំនួនផងដែរ។ លោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ក៍បានអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ជាទីមោនះ ក្នុងរយះពេលមួយខែកន្លងមក ចំពោះស្នាដៃដែលនាយទាហ៊ាន នាយទាហ៊ានរង នៃកងរាជអាវុធហត្ថខេត្តទាំងអស់បានខិតខំក្នុងការបំពេញតួនាទី ភារកិច្ច បេសកកម្មរបស់ខ្លួន ទាំងយប់ថ្ងៃមិនខ្លាចនឿយហត់ និងហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងការចូលរួមចំណែកការពារសន្តិសុខ សន្តិភាព រក្សាសណ្តាប់ធ្នាប់ និងជួយសង្គ្រោះដើម្បីបម្រើសេចក្តីសុខ ជូនប្រជាពលរដ្ឋផងដែរ។