នៅព្រឹកថ្ងៃទី20គុម្ភ:2024នេះសកម្មភាពហ៊ំសម្រាស់ខ្នាតធំៗឈ្មោះចែង៉ាឈ្មោះធឿនឈ្មោះរ៉ានៅកោះតាមៅ សុទ្ធមេកាលំដាប់ប្រចាំបឹងទន្លេសាប។តើលោកតាតសីហាក់ជ្រាបដែទេ?តើលោកសុង ហុងអនុរដ្ឋបាលជលផល ព្រមទាំងអធិការដ្ឋានជលផលខាងត្បូងនិងខាងជើងបឹងទន្លេសាប បានចុះល្បាត
តាមឆ្នេរបឹងទន្លេសាបដែរទេ ឬក៌ចុះប៉េសកកម្មដែរតែមើលមិនឃើញ ឃើញតែបទល្មើសតូចតាចឯបទល្មើសជាក្រុមហ៊ំសម្រាស់បំផ្លាញត្រីមេពូជគ្រប់ប្រភេទអស់រាប់តោនក្នុងមួយឆ្នាំៗពួកអស់លោកមើលមិនឃើញ ឃើញតែឧប្បករណ៏នេសាទតូចៗដូចប្រសាសន៏សម្តេចតេជោលើកឡើងពីពេលកន្លងទៅឥ(បង្រ្កាបបានតែមងមួយត្បូងពីត្បូងទូកកណូតម៉ាស៊ីនកូលែ)អាពួកបំផ្លាញត្រីម្តងរាប់តោន បង្រ្កាបអត់បាន) ទាក់ទិនសកម្មភាពបើកទំព័ប្រវត្តិសាស្រ្តបំផ្លាញមច្ឆាជាតិក្នុងបឹងទន្លេសាបដោយមានជើងខ្លាំងលំដាប់ៗ ប្រចាំសម៉រភូមិរត់ការខ្សឹបដាក់ត្រជៀកមន្រ្តីរាជ្ជការធំតូចក្នុងខេត្តកំពង់ឆ្នាំង ។ ប្រជាជនសូមអំពាវនាវប្រជានេសាទដែលប្រមូលផលត្រីដោយកាប់ព្រៃលិចទឹកមកដាក់សម្រាស់យកសាច់អួនក្រឡាញឹកបិតហ៊ំព័ទ្ធចាប់ត្រីតាមបឹងទន្លេសាប មេត្តាចូលរួមកាត់បន្ថយ ឬកុំធ្វើសម្រាស់ក្នុងបឹងទន្លេសាប បណ្តាលឲ្យប៉ះពាល់ខ្លាំងដល់ការកំណើននា នា របស់ធម្មជាតិ ដែលធ្វើអោយពពួកជីវ:ចំរុះរបស់ឋនឹកសត្វ មច្ឆាជាតិគ្រប់ប្រភេទចិញ្ចឹមមនុស្សទៅថ្ងៃអនាគត់និងកើនឡើងសម្បូរមិនខ្សត់ត្រីដូចពេលនេះឡើយ។
យោងតាមមហាជនមើលឃើញជាក់ស្តែងតាមរបាយការណ៏មួយគួអោយកត់សម្គាល់របស់រដ្ឋបាលជលផលខេត្ត នៅ ថ្ងៃទី 17 ខែធ្នូ ឆ្នាំ2023 កំលាំងសរុប67នាក់ដឹកនាំដោយលោក ប៉ែន ផល្លិកា អនុរដ្ឋលេខា ក្រសួងកសិកម្មរុក្ខាប្រមាញ់នងនេសាទ បានចុះប្រត្តបត្តិការក្តៅ គ្រប់ច្រកល្ហកតាមបឹងទន្លេសាប ក្រោយពីបញ្ចប់ប៉េសកកម្មពិសេសបទល្មើសាម្រាស់កើតមានឡើងជាងឆ្នាំ2023 នេះមិនដឹងថាបណ្តាលមកពីអ្វី,?ឬបណ្តាលមកពីមន្រ្តីកន្ទេលធំបន្លំដែកឬ ឫបង្រ្កាបខ្លាចបាត់ប្រយោជន៏របស់មន្រ្តីមួយចំនួន និងខ្លាចអ្នករត់ការលំដាក់!ដាក់បណ្តាសា ។
សូមនូមពរពីប្រជាជនសូមប្រធានគណបញ្ជាការឯកភាពខេត្តមេត្តាបញ្ចេញថាមពលមិនឲ្យមានសម្រាស់ក្នុងបឹងទន្លេសាបចាប់ពីឆ្នាំ2024នេះតទៅប្រជាជនមានជំនឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា និងសង្រ្គោះត្រីមេពូជគ្រប់ប្រភេទក្នុងបឹងទន្លេសាបបានទាន់ពេលដើម្បីមនុស្សជំនាន់ក្រោយស្គាល់ត្រីពិត ជាជាងស្គាល់ត្រីលើទំព័រសៀវភៅ៕ដោយ អ៊ិន ស៊ីមុន្នី កំពុងឆ្នាំង