រាជធានីភ្នំពេញ : ទន្លេមេគង្គកំពុងតែ អ្នកមានលុយ មានអំណាចដែលសងសៃថារំលោភយកមាត់ច្រាំងទន្លេទៀតហើយ គឺសាងសង់សំណង់ខ្នាតយក្សហុំព័ទ្ធយកផ្ទៃនៃច្រាំងទន្លេ។
ទីតាំងដែលកំពុងតែធ្វើសកម្មភាពចាក់លុបមាត់ច្រាំងនឹងធ្វើសំណង់រឹងលើផ្ទៃទន្លេស្ថិតនៅ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងដំណើរការ ជារៀងរាល់ថ្ងៃដោយពុំឃេីញមន្ត្រីឬអាជ្ញាធរមួយណាចុះមកទប់ស្កាត់ឬក៏ហាមឃាត់នោះឡើយ គឺបណ្ដែតបណ្ដោយឱ្យលុបចាក់ធ្វើសំណង់រឹងយ៉ាងសេរី។
ថ្មីៗនេះឃើញករណីជាច្រើនដែលមានឧកញ៉ាអ្នកមានអំណាចមានលុយទន្ទ្រានយកផ្ទៃទន្លេមេគង្គ ដូចជានៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ឥឡូវឃើញមានករណីចាក់លុបនិងសាងសង់សំណង់រឹងមាត់ច្រាំងទន្លេមេគង្គនៅលើទឹកដីភូមិ ចំពុះក្អែក មួយករណីទៀតហើយ។
ប្រភពព័ត៍មានពីកម្មករដឹកដែកម្នាក់បានប្រាប់ដល់អង្គភាពយេីងថាម្ចាស់ទីតាំងនេះមានងារជាឧកញ្ញ៉ាដែលមានឈ្មោះ លី ពៅ ដែលមានបុរីជាច្រេីនកន្លែងផងដែរ។
តេីលោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅបានជ្រាបនូវទីតាំងដែលកំពុងតែចាក់លុបនិងសាងសងសំណង់នេះដែលឬទេ ហេីយលោកស្រី វ៉ា សុរិនចៅសង្កាត់ព្រែកថ្មី បានឃេីញឬក៏ជាធ្វេីមិនឃេីញ បានជាបណ្ដែតបណ្ដោយអោយគេធ្វេីការដឹកដីថ្មចាក់លុបសាងសង់សំណង់ចូលទន្លេតាមចិត្តបែបនេះ។
បើតាមក្រសួងធនធានទឹកនិងឧតុនិយម លេីកឡេីងពីផលប៉ះពាល់ បើមានសកម្មភាពចាក់លុបថ្មឬក៏ចាក់ដី ខ្សាច់ លុបផ្ទៃទន្លេនិងអាចមានឧបសគ្គ ធ្វើឲ្យមានការរាំងស្ទះ ដ៏លំហូរទឹកធម្មជាតិនៃទន្លេ ហើយជាបទល្មើសដែលមានបញ្ញត្តិនៅក្នុងមាត្រាទី ៣៦ នៃច្បាប់ស្ដីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ដោយក្នុងនោះអ្នកប្រព្រឹត្តអាចនឹងត្រូវផ្ដន្ទាទោសទិន្ន័យជាប្រាក់ពី ៥លានរៀល(៥.០០០.០០០)ទៅដល់ដប់លានរៀល (១០.០០០.០០០)ឬដាក់ពន្ធនាគារពីមួយឆ្នាំ (១) ដល់ប្រាំឆ្នាំ (៥) ចំពោះបុគ្គលដែលបង្ករឧបសគ្គធ្វើឲ្យរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃ ទន្លេ ស្ទឹង ព្រែក អូរ ក្រឡាយ ដោយគ្មានការអនុញ្ញាត គ្រប់ករណីមិនរាងចាល នឹងត្រូវផ្ដន្ទាទោសទ្វេមួយជាពីរ។
សូម លោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ គួរតែចុះពិនិត្យមើលទីតាំងដែលបានជម្រាបដូចខាងលើ និងមានវិធានការទប់ស្កាត់ទៅលើបុគ្គលដែលហ៊ានរំលោភបំពានយកផ្ទៃច្រាំងទន្លេ ដើម្បីជៀសវាងធ្វើឲ្យមានការប៉ះពាល់ទៅដល់ទឹកធម្មជាតិនៃទន្លេក៏ដូចចៀសវាងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅជិតនោះគឺបេីអ្នកគ្មានលុយគ្មានអំណាចគឺមិនអាចធ្វើបានឡេីយ តែសម្រាប់អ្នកមានលុយមានអំណាចវិញធ្វើការសាងសង់ លុបចាក់ផ្ទៃទន្លេបានដោយសេរី។
ដូច្នេះសូម ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញមេត្តាចាត់មន្រ្តីជំនាញចុះសិក្សាពិនិត្យនិងមានវិធានការទៅតាមនីតិវិធីច្បាប់ផង លេីបុគ្គលដែលបានរំលោភបំពានច្បាប់របស់ក្រសួងធនធានទឹកនិអុតុនិយមដែលបានដាក់ចេញ៕ អង្គភាពយើងខ្ញុំរង់ចាំស្រាយបំភ្លឺ រាល់ម៉ោងធ្វើការឬទំនាក់ទំនង
ទូរស័ព្ទលេខ ០៧៧ ៥៣០ ៥០៣