លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធី ជួបសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សានុសិស្សនិទ្ទេស A ចំនួន ២៦នាក់ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយក្នុងម្នាក់ៗទទួលបានម៉ូតូ ០១គ្រឿង។ ពិធីនេះក៏មានវត្តមានចូលរួមពីសំណាក់ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណ:អភិបាលខេត្តស្វាយរៀង និងអាជ្ញាធរដែនដីផងដែរ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នៅសាលាខេត្តស្វាយរៀង។
0
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជួបសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សនិទ្ទេស A ចំនួន ២៦នាក់ នៅខេត្តស្វាយរៀង
Filed in: ព័ត៌មានជាតិ