ខេត្តកណ្តាល៖ លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាលកាលពីរសៀលថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៤នេះ បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុន Cambo ក្រុមហ៊ុន Moon Media ក្រុមហ៊ុន Seven Print ក្រុមហ៊ុន មីត អ៊ែត និងក្រុមហ៊ុន MISS ដែលជាក្រុមហ៊ុនផ្សព្វផ្សាយផ្ទាំងពាណិជ្ជកម្ម ដើម្បីធ្វើការណែនាំស្ដីពីកំណត់ទីតាំងផ្សព្វផ្សាយ ពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីខេត្តកណ្តាល ឆ្នាំ២០២៤
ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសាខាងមុខនេះ។
សូមបញ្ចាក់ថា ទីតាំងផ្សព្វផ្សាយ ពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីខេត្តកណ្តាលសរុបចំនួន ១៣ទីតាំង ក្នុងនោះប៉ាណូបញ្ឈរចំនួន៤ កាត់ទទឹងផ្លូវចំនួន៨ និងប៉ាណូLED ២ ។