ភ្នំពេញ ៖ ឯកឧត្តម ឧបនា យករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា អាសិបនឹងជំរុញពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់កាន់តែល្អមួយកម្រិតទៀត ក្នុងការស្តារឡើងវិញនៃសេដ្ឋកិច្ចសង្គមក្រោយវិបត្តិជំងឺកូវីដ-១៩ ។ តាមរយៈហ្វេសបុកផ្លូវការរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហ ប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា អាសិប គឺជាកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីធំជាងគេបង្អស់នៅលើពិភពលោក ដែលបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បន្តថា ក្រុមការងារសម្រប សម្រួលការទូតសេដ្ឋកិច្ចនៃក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ បានរៀបចំសិក្ខាសាលារយៈពេលពីរថ្ងៃស្តីពី អាសិប សម្រាប់មន្ត្រីពាក់ព័ន្ធ ជាពិសេសអ្នក ការទូតនៅតាមស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស។ដោយមាន ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ជាវាគ្មិនកិត្តិយស ក្នុងការធ្វើបទបង្ហាញ និងពន្យល់យ៉ាងក្បោះក្បាយ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា អាសិបនឹងជំរុញពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ទៅមួយកម្រិតទៀត ធ្វើឱ្យសមាហរ ណកម្មសេដ្ឋកិច្ចក្នុងតំបន់កាន់តែស៊ីជម្រៅ ជួយជ្រោម ជ្រែងការស្តារឡើងវិញនៃសេដ្ឋកិច្ចសង្គមក្រោយវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងតំណាងឱ្យការវិលត្រឡប់មកវិញនូវពហុភាគីនិយម ៕
0
ប្រមុខការទូតកម្ពុជាថា អាសិបនឹងជំរុញពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់កាន់តែល្អថែមទៀត
ចេញផ្សាយ
ថ្ងៃទី January 27, 2022
Filed in: ព័ត៌មានជាតិ
About admin
Recent Posts
- ក្រុមប្រឹក្សាខេត្តកណ្តាល បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន
- ឯកឧត្តម អភិបាលខេត្តកណ្តាល និងលោកស្នងការ ស្នងការរងអញ្ជើញចូលរួមពិធីបិទបញ្ចប់ការប្រកួតបាល់ទះដណ្ដើមពាន់រង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤..
- ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ ដឹកនាំដោយ លោក នួន ឬទ្ធី នាយផ្នែករដ្ឋបាលជលផលកំពុងប្រាសាទ និងសង្កាត់រដ្ឋបាលជលផលជលជលគិរី សហការជាមួយ
- លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រេចាំខែវិច្ឆិកា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៤
- ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី …
- ជប៉ុនផ្ដល់ឧបករណ៍កម្ទេចកាកសំណល់ឱ្យកម្ពុជា… ដេីម្បីឱ្យកម្ពុជាទទួលបាន ភាពស្អាត ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត ចំនួន១០គ្រឿង ដេីម្បីប្រមូល និងកម្ទេសកាកសំណល់(សំរាម)
- ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បន្តចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន!
- លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងតំណាងលោកស្នងការ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការការពារភ្ញៀវទេសចរណ៍មកប្រទេសកម្ពុជា..
- ករណីរោងចក្រ ស្លាកយីហោ ម៉េងវ៉ាន អុិនវេសមិន អិលធីឌី បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ
- ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ