ទាន់ហេតុការណ៍
ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំ ការចុះអធិការកិច្ច ==> លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា បានដឹកនាំសមាជិកា សមាជិក របស់សមាគម ចំនួន៨០នាក់មកពី សាខាល្វាឯម សាខា CCF និងសាខា PSE ចូលរួមពិធីបុណ្យសង្ឃទាន ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេស​ប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រា យាងធ្វើមាតុភូមិនិវត្តន៍ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់នាយកខុទ្ទកាល័យ នាំថវិកា ៨០លានរៀល ជូនគ្រួសារយោធិនពលី ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ ==> ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គីភ័យឆាប់ឆេះផ្ទះ១ខ្នង ស្ថិតនៅឃុំសាន់គរ  ==> ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីវេទិកាសាធារណៈអ្នកសារព័ត៌មាន ស្តីពី “បញ្ហាប្រឈមរបស់អ្នកសារព័ត៌មាន” ដែលរៀបចំដោយសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ ==> សាររំលែកទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាផ្ញើជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួសក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅខេត្តកំពង់ស្ពឺ។ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ចេញញត្តិប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ
0

ឯកឧត្តម ឃួង ស្រេង ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ចែកជូនកងទ័ពជួរមុខ..គេហទំព័រ ពន្លឺតាខ្មៅ

ឯកឧត្តម ឃួង ស្រេង ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ចែកជូនកងទ័ពជួរមុខ..គេហទំព័រ ពន្លឺតាខ្មៅ

 

(ព្រះវិហារ-ស្ទឹងត្រែង), ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួងស្រេង នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅចែកជូនដល់កងទ័ពជួរមុខ នៅបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ កងពលតូចអន្តរាគមន៍លេខ១២៨ និងកងនគរបាលជាតិវរសេនាតូច ការពារព្រំដែនលេខ៧៩៣ ដែលកំពុងឈរជើងការពារទឹកដី ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង។ ពិធីជួបសំណេះសំណាលនេះ បានធ្វើឡើងនៅទីបញ្ជាការ វរសេនាតូចអន្តរាគមន៍លេខ២៨៣ កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ គិតមកដល់ពេលនេះ បានបង្កើតអនុស្សារណៈ ស្តីពីការចងសម្ព័ន្ធ មេត្រីជាមួយអង្គភាពជួរមុខចំនួន២ នោះគឺកងពលធំអន្តរាគមន៍លេខ៣ ក្នុងខេត្តព្រះវិហារ និងកងពលតូច អន្តរាគមន៍លេខ១២៨ ចំណុះយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែង ព្រមទាំងបានបង្កលក្ខណៈ និងតម្រង់ទិសជូនរដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ-អង្គភាពជំនាញ និងវិស័យឯកជន ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីចុះអនុស្សារណៈចងសម្ព័ន្ធមេត្រីភាព ជាមួយបណ្តាអង្គភាពចំណុះថ្នាក់ក្រោម ដែលកាន់តែកៀកជិតជីវភាពរស់នៅរបស់បងប្អូនកងទ័ព ចំនួន៤អង្គភាព បន្ថែមទៀត។

តាមរយៈចំណងសម្ព័ន្ធមេត្រីភាពនេះ រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ តែងតែបានចងភ្ជាប់ មនោសញ្ចេតនា ឧបត្ថម្ភគាំទ្រ និងចុះជួបសាកសួរសុខទុក្ខ មានសកម្មភាពដូចភ្លៀងរលឹម ដែលយ៉ាងហោច ណាស់ យើងបានរៀបចំព្រឹត្តិការណ៍២ដងក្នុងមួយឆ្នាំ គឺក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ និងក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដោយបាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ព្រមទាំងថវិកា ឧបត្ថម្ភមួយចំនួន ជូនចំពោះកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ដើម្បីចូលរួមចែករំលែក គាំទ្រអង្គភាពជួរមុខ និងសម្រាលការលំបាកក្នុងជីវភាព រស់នៅបានមួយកម្រិត ដែលនេះ គឺជាផ្លែផ្កានៃចំណងសម្ព័ន្ធមេត្រី រវាងអង្គភាពជួរមុខ និងអង្គភាពជួរក្រោយ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្ត្រី។

សំរាប់ពេលនេះប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ សម្រាប់អង្គភាពនីមួយៗ ដែលរួមមាន ប្រេងម៉ាស៊ូត មី ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា ត្រីខកំប៉ុង ជែលលាងដៃ និងថវិកាកសាងមួយចំនួន ដើម្បីប្រគល់ជូនដល់បណ្តាអង្គភាពជួរមុខនីមួយៗ។

ក្នុងនោះជូន៖*ឧបត្ថម្ភជូនកងពលធំអន្តរាគមន៍លេខ៣ ថវិកាចំនួន ៤០.០០០.០០០៛ ស៊ីម៉ង់ ដែក ថ្ម ខ្សាច់សរុបទឹកប្រាក់ ចំនួន ៣១.០០០$ សម្រាប់ កសាងទំនប់ទឹក ស្ថិតនៅ ភូមិសាស្ត្រមុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងឧបត្ថម្ភ សម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួនធំទៀត។
*ឧបត្ថម្ភជូនកងពលតូចអន្តរាគមន៍លេខ៩ ចំនួន ៤០.០០០.០០០៛ សាងសង់រោងដាក់រថយន្ត សង់អាងស្តុកទឹក ស្មើនឹងថវិកាចំនួន ២៧.០៤៥$ និងឧបត្ថម្ភ សម្ភារ និងគ្រឿងឧបភោគបរិភោគមួយចំនួនធំទៀត។
*ឧបត្ថម្ភជូនវរៈនគរបាលការពារព្រំដែន៧៩៣ ថវិកាចំនួន ១០.០០០.០០០៛ ស័ង្កសី ស៊ីម៉ង់ត៍សរុបទឹកប្រាក់ចំនួន ៥.០០០$ សម្រាប់ជួសជុលអគារស្នាក់នៅរបស់នគរបាល ដែលមានសភាពចាស់ទ្រុឌទ្រោម ជាមួយនឹងការឧបត្ថម្ភ សម្ភារ និងគ្រឿងឧបភោគបរិភោគមួយចំនួនធំ។
*ឧបត្ថមយោធភូមិភាគ១ ថវិកា ចំនួន៥.០០០.០០០៛។
*ឧបត្ថម្ភជូនកងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន ៤០.០០០.០០០៛ ម៉ាស៊ីនថតរូប១គ្រឿង និងសម្ភារៈបំពាក់បន្ថែម ស្មើនឹងទឹកប្រាក់ចំនួន ១១.០៧០.០០០៛ – ត្រាក់ទ័រ ១គ្រឿង ស្មើនឹងទឹកប្រាក់ចំនួន ១៣៦.៩៥០.០០០៛ និងឧបត្ថម្ភ សម្ភារ និងគ្រឿងឧបភោគបរិភោគមួយចំនួនធំទៀត។
*ឧបត្ថមជូនវរៈសេនាតូចអន្តរាគមន៍លេខ ២៨១, ២៨២, ២៨៣, ២៨៤ និង២៨៥ ចំនួន ៥វរៈ ក្នុង ១ វរៈ ឧបត្ថម្ភថវិកា ចំនួន ២០.០០០.០០០៛ ។
*ជូនសាលាស្រុក សៀមប៉ាង ថវិកា ចំនួន ២.០០០.០០០៛
*ផ្នែកសឹករង ស្រុកសៀមប៉ាង ថវិកា ចំនួន ១.០០០.០០០៛
*សាលាឃុំ ថ្មកែវ ថវិកា ចំនួន ១.០០០.០០០៛
*ប៉ុស្តិ៍នគរបាលរដ្ឋបាល ថ្មកែវ ថវិកា ចំនួន ១.០០០.០០០៛
*វត្តនៅស្រុកសៀមប៉ាង ចំនួន ៦វត្ត ក្នុង ១វត្ត ប្រគេន៖ អង្ករ ចំនួន ១០០ គីឡូក្រាម បច្ច័យ ចំនួន ២.០០០.០០០៛ វត្ត រតនៈវុទ្ធីមុន្នីរាម (ជាប់កងពល) ចំនួន ១វត្ត ប្រគេន៖ អង្ករ ចំនួន ១០០ គីឡូក្រាមបច្ច័យ ចំនួន ៤.០០០.០០០៛។
លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានលើកឡើងថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ក្នុង ការដោះស្រាយ និងផ្គត់ផ្គង់គ្រប់បែបយ៉ាង ដល់កងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងប្រៀបឈ្នះ បង្កើនធនធានមនុស្សក្នុងជួរកងទ័ព ពង្រឹងសមត្ថភាពជំនាញ និងកសាងពង្រឹងអង្គភាពឱ្យបានរៀបរយ បង្ករលក្ខណៈឱ្យ កងយោធពលខេមរភូមិន្ទ មានលទ្ធភាពក្នុងការបំពេញ កិច្ចការពារ បូរណភាពទឹកដី និងសហការ ការពារថែរក្សា សន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាពសង្គម។

ក្នុងពេលនេះដែរ សម្តេចបានជួយឧបត្ថម្ភជាថវិកា សម្ភារ គ្រឿងឧបភោគ បរិភោគ ប្រេងឥន្ទនៈ ដល់កងទ័ពកំពុងឈរជើងការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសទី១ និងកម្ពុជា-ឡាវ ទិសអូរអាឡៃ-អូរតាង៉ាវ តាមរយៈសម្ព័ន្ធមេត្រីភាពរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី សម្រាប់ប្រើប្រាស់ ដោះស្រាយក្នុងការកសាងអង្គភាព។

ឯកឧត្តម ឃួង ស្រេង បន្តថា សម្រាប់កងពលតូចអន្តរាគមន៍លេខ១២៨ យោធ ភូមិភាគទី១ នេះជាលើកទី១៣ហើយ ដែលសម្ព័ន្ធមេត្រីភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះមកសំណេះ សំណាល សួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរង និងពលទាហាន។ ដោយឡែកសម្រាប់កងពលតូចអន្តរាមន៍លេខ១២៨ យោធភូមិភាគទី១ បានអញ្ជើញមកចំនួន ៥លើករួចមកហើយដែរ។

គួរបញ្ជាក់ថា នៅមុននៃការធ្វើពិធីចុះសួរសុខទុក្ខ និងនាំយកអំណោយនេះ ពោលគឺនៅរាត្រីថ្ងៃទី៣១ ខែមីនា ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ ជា ស៊ីណា ឃួងស្រេង ព្រមទាំងប្រតិភូ បានជួបជុំពិសារអាហារសាមគ្គី និងរាំលេង តាមបែបប្រពៃណីខ្មែរ ក្នុងឱកាសចូលឆ្នាំថ្មីនៅក្នុងទីបញ្ជាការ វរសេនាតូចអន្តរាគមន៍លេខ២៨៣ កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ យ៉ាងសប្បាយរីករាយ និងស្និទ្ធស្នាលផង។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com