កំពង់ធំះលោកហុកមុននាយរងសង្កាត់រដ្ឋបាលជលផលដែលប្រចាំការនៅឃុំពាមបាំងស្រុកស្ទោងខេត្តកំពង់ធំនាពេលថ្មីៗនេះបានធ្វើការបដិសេធនិងច្រានចោលទាំងស្រុងរាល់ការចុះផ្សាយពីសំណាក់ក្រុមអ្នកព័ត៌មានវេបសាយមួយចំនួនតូចដែលបានចុះផ្សាយថា (លោកតែងតែយកប្រពន្ធឱ្យឈរជើងទៅចាំទិញត្រីពីបទល្មើសនេសាទដែលបានពីផ្ទៃបឹងទន្លេសាប និងមានពេលខ្លះទៀតដើរបង្ក្រាបគេដើម្បីលក់ត្រីឲ្យប្រពន្ធខ្លួន)។
ទាក់ទងទៅនឹងការចុះផ្សាយដោយចោទប្រកាន់តាមខ្លឹមសារខាងលើនោះមកលោកហុកមុនក្នុងនាមជានាយរងសង្កាត់ទទួលមើលការខុសត្រូវបង្ក្រាប។បទល្មើសនេសាទគ្រប់ប្រភេទលើផ្ទៃបឹងទន្លេសាបចំណុច ភូមិ ឃុំ ខាងលើលោកបានច្រើនចោលទាំងស្រុង ដោយបានលើកឡើងថា លោកពុំបានប្រព្រឹត្តដូចជាការចុះផ្សាយពីសំណាក់អ្នកវេបសាយមួយចំនួននោះដោយបានចោទប្រកាន់មកលើរូបលោកនោះទេ។ហើយម្យ៉ាងវិញទៀតចំពោះភរិយារបស់លោកក្នុងការរកស៊ីវាជាកាតព្វកិច្ចរបស់អាជីវកររៀងៗខ្លួន។មិនមានពាក់ព័ន្ធជាមួយនឹងកិច្ចការងាររបស់លោកនោះទេ។
លោកហុក មុន នាយរងសង្កាត់ជលផលឃុំព្យាបាលស្រុកស្ទោងខេត្តកំពង់ធំបានសំណូមពរដល់ក្រុមអ្នកយកព័ត៌មានមួយចំនួនតូច ដែលគ្មានវិជ្ជាជីវៈ ដែលគ្មានក្រមសីលធម៌ពិតប្រាកដនោះ មុននឹងសរសេទៅលើបញ្ហាអ្វីមួយសូមមេត្តាពិនិត្យទៅលើសាច់រឿងនីមួយៗឲ្យបានច្បាស់លាស់ជាមុនសិន កុំឲ្យចេះតែសរសេរដោយគ្មានមូលដ្ឋានពិតប្រាកដដែលធ្វើឲ្យមានផលប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ៕