នៅរសៀលថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំប្រតិភូស្នងការដ្ឋាន ទទួលស្វាគមន៍ភាគីមិត្តស្នងការដ្ឋាននគរបាលខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានដឹកនាំប្រតិភូដើម្បីជូនពរអបអរសាទរដល់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា ក្នងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ដែលនឹងខិតជិតចូលនាពេលខាងមុខនេះ។