ស្នាមញញឹមសប្បាយរីករាយរបស់ប្រជាពលរដ្ឋ ជាសេចក្តីសុខរបស់ថ្នាក់ដឹកនាំខេត្តកណ្តាល។
ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោកជំទាវ ព្រមទាំង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជេីញផ្តល់កិត្តិយសឡេីងបកស្រាយចម្រៀងបទ “រាំវង់អង្គរ”រួមគ្នា ដេីម្បីបង្កបរិយាកាសកាន់តែសប្បាយរីករាយនិងភាពស្និតស្នាលជាមួយប្រជាពលរដ្ឋដែលរាំកម្សាន្តតន្ត្រីស្គរដី ក្នុងព្រឹត្តិការណ៍សង្រ្កាន្តខេត្តកណ្តាល នារាត្រីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ។