នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងផ្សព្វផ្សាយទិសដៅរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាន ដែលមាន០៨របៀបវារៈ និងសមាសភាពចូលរួមមាន៖ លោកស្នងការរង លោកនាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលទាំង១៣ក្រុង/ស្រុក លោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ និងលោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ សរុបរួមចំនួន៩៥រូប។