នៅព្រឹកថ្ងៃអង្គារ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់
លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំ ការចុះអធិការកិច្ច អយ្យការអមសាលាដំបូងខេត្ដកណ្ដាល មន្ដ្រីនគរបាលយុត្ដិធម៌ និងពន្ធនាគារ ក្នុងដែនសមត្ថកិច្ច របស់មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម មាស សុភក្ដិ អគ្គព្រះរាជអាជ្ញារង មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងឯកឧត្ដម លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដកណ្ដាល។