ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ2025
ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ថ្ងៃចន្ទសប្ដាហ៍ក្រោយ មន្ត្រី នឹងប្រគេនអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដល់ព្រះសង្ឃជាលើកដំបូង! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកស្នងការរងពាក់ព័ន្ធ លោកនាយការិយាល័យពាក់ព័ន្ធ លោកអធិការនគរបាលស្រុកពាក់ព័ន្ធ និងលោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានគ្រឿងឥស្សរិរយសកម្រិតខ្ពស់បំផុតរបស់ទីម័រឡេស្តេ ==> ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំ ពិនិត្យពិភាក្សាលើវិធានការដោះស្រាយ បញ្ហាប្រឈមសំណើ ==> ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ ==> ឯកឧត្តមសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធសមិទ្ធផលវត្តពានរោង ស្រុកស្វាយអន្ទរ និងណែនាំអាជ្ញាធរ យកចិត្តទុកដាក់លើសុខទុក្ខពលរដ្ឋ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈម ជូនពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួម និងដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទសហការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៣ឆ្នាំ ឧទ្ទិសមហាកុសលដួងវិញ្ញាណក្ខន្ធ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង
0

ពលរដ្ឋស្រុកស្អាងស្នើសុំលោក រស់ ចន្ថា អធិការស្រុកជួយលុបបំបាត់ល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់គាត់ផង បើសិនជាលោក មិនគោរពតាមបទបញ្ជាប្រមុខថ្នាក់ដឹកនាំ ហាមមិនឲមានក៏ដោយ..

 

ខេត្តកណ្ដាល÷ ល្បែងស៊ីសងច្រើនប្រភេទអាចជាបណ្ដុំ នៃក្រុមយុវជនឈាមរាវ បង្កឲ្យមានបញ្ហាអសន្តិសុខសង្គម។ ហេតុ ដូច្នេះហើយបានជាសម្ដេចប្រមុខរាជរដ្ឋាភិបាល ដាក់បទបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បង្ក្រាបក្រុមយុវជនដែលប្រមូលផ្ដុំគ្នាទាំងឡាយនោះ។ នោះគឺបង្កឡើងដោយល្បែងស៊ីសង ហើយល្បែងស៊ីសងទាំងនោះគេកំពុងសង្កេតឃើញមានច្រើនប្រភេទនៅក្នុងមូលដ្ឋានភូមិតាពេជ្រ ឃុំក្រាំងយ៉ូវ ស្រុកស្អាង។
ប្រភពរាយការណ៍ថា ក្រៅពីល្បែងអនឡាញភ្នាល់ដូចជាជល់មាន់និងល្បែងឆ្នោតឡូតូ តាមទូរទស្សន៍ ឬកុំព្យូទ័រនោះ ក៏មានកន្លែងបុកប៊ីយែរដែលនៅលាយឡំជាមួយ គ្នានោះ។ យុវជនមួយចំនួនធំ គេចពីការសិក្សា (សាលា) នាំគ្នាមកលេងល្បែងបុកប៊ីយែ និងល្បែងស៊ីសងតាមអ៊ីនធឺណិត នៅភូមិតាពេជ្រ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាលយ៉ាងពពាក់ពពូន។ នៅទីតាំងខាងលើនេះគេសង្កេតឃើញមានយុវជនក្មេងៗជាច្រើន ជិះម៉ូតូចុះ ឡើងចេញពីទីតាំងល្បែងស៊ីសងខាងលើនេះ ដោយមិនខ្លាចរអា សមត្ថកិច្ចមូលដ្ឋាននោះឡើយ។
ប្រភពរាយការណ៍ថា ទីតាំងល្បែងស៊ីសងអនឡាញនិងតុបុកប៊ីយ៉ែនៅក្នុងមូលដ្ឋានខាងលើនេះ ហាក់ដូចជាមានការត្រូវរ៉ូវជាមួយអាជ្ញាធរមូលដ្ឋាន ជាពិសេសលោកមេប៉ុស្តិ៍ក្រាំងយ៉ូវតែម្ដង។ ជារឿយៗពួកក្មេងៗយុវជនទាំងនោះឈ្លោះទាស់ទែងគ្នាវ៉ៃវាយតប់ប្រើអំពើហិង្សាជាញឹកញយ ហើយគេមិនដែលឃើញមន្ត្រីមានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចុះទៅបង្ក្រាបពួកក្មេងទាំងនោះទេ។ ដូច្នេះហើយប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពកូនចៅរបស់ពួកគាត់។
ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានទីតាំងល្បែងស៊ីសង ខាងលើសំណូមពរលោករស់ ចន្ថា អធិការនគរបាល ស្រុកស្អាងមេត្តាណែនាំទៅ លោកមេប៉ុស្តិ៍ក្រាំងយ៉ូវឲ្យពិនិត្យមើលទីតាំងល្បែងស៊ីសង ក្នុងមូលដ្ឋានខាងលើនេះផង។ ពីព្រោះបើយោង ទៅតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ពួកក្មេងៗទាំងឡាយមួយចំនួនកំពុងបង្កបញ្ហាឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានភ័យខ្លាចជាខ្លាំង។ ឬមួយក៏លោកមេប៉ុស្តិ៍ក្រាំងយ៉ូវមិនហ៊ានជា មួយពួកក្មេងៗទាំងនោះ?ឬមួយខ្លាចអំណាចឥទ្ធិពលលុយរបស់ថៅកែល្បែងអនឡាញទេដឹង?៕ប្រភព គេហទំព័រពេញចិត្តមេឌា

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com