នៅព្រឹកថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកស្នងការរងផែនការងារជំនាញពាក់ព័ន្ធចំនួន០៥រូប និងលោកអធិការនគរបាលទាំង១៣ក្រុង/ស្រុក ចូលរួមកិច្ចប្រជុំស្តីពីការរៀបចំវិធានការបង្ក្រាបបទល្មើសគ្រឿងញៀន និងក្មេងទំនើងក្នុងមូលដ្ឋាន ក្រោមអធិបតីភាពឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត នៅសាលប្រជុំសាលាខេត្តកណ្តាល។