ក្រុងតាខ្មៅ៖ រសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤
ដោយទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋានក្រុងតាខ្មៅ ប្រជុំពិភាក្សា ស្តីពីការចុះស្រាវជ្រាវ និង ប្រមូលទិន្នន័យសម្រាប់សរសេរនិក្ខេបបទបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាលជំនាញដឹកនាំបញ្ជាជំនាញសន្តិសុខជំនាន់ទី១ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ប៊ុន ភក្តី បេក្ខជនបណ្ឌិតវិទ្យាសាស្ត្រនគរបាលជំនាញដឹកនាំបញ្ជាជំនាញសន្តិសុខជំនាន់ទី១ នៅបណ្ឌិតសភានគរបាលកម្ពុជា ។