ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> មេបញ្ជាការ អាវុធហត្ថខណ្ឌព្រែកព្នៅ បន្តឧបត្ថម្ភអំណោយជូនដល់គ្រួសារ លោកមេបញ្ជាការរងខណ្ឌ ដែលមានជីវភាពខ្វះខាត! ==> ក្រុមប្រឹក្សាខេត្តកណ្តាល បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> ឯកឧត្តម អភិបាលខេត្តកណ្តាល និងលោកស្នងការ ស្នងការរងអញ្ជើញចូលរួមពិធីបិទបញ្ចប់ការប្រកួតបាល់ទះដណ្ដើមពាន់រង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤.. ==> ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ ដឹកនាំដោយ លោក នួន ឬទ្ធី នាយផ្នែករដ្ឋបាលជលផលកំពុងប្រាសាទ និងសង្កាត់រដ្ឋបាលជលផលជលជលគិរី សហការជាមួយ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រេចាំខែវិច្ឆិកា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៤ ==> ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ... ==> ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​... ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី​ប្រមូល​ និង​កម្ទេស​កាកសំណល់(សំរាម​) ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បន្តចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន! ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងតំណាងលោកស្នងការ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការការពារភ្ញៀវទេសចរណ៍មកប្រទេសកម្ពុជា.. ==> ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​ បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ
0

ដីគ្មានទិន្នន័យស្ថិតនៅក្នុងអាងទំនប់អូរក្រាំងអំបិលត្រូវបានថៅកែមានខ្នងជាមន្ត្រីប៉េអឹម ដាក់គ្រឿងចក្រជីកកាយ គ្មានជំនាញពាក់ព័ន្ធណាចុះទប់ស្កាត់ទាល់តែសោះ

 

ខេត្តកំពង់ស្ពឺ៖ ដី​ដែល​មិន​មាន​ទិន្នន័យ​ក្នុង​ទំនប់​អូរ​ក្រាំង​អំបិល ពេល​នេះ ត្រូវ​បាន​ប្រភព​បង្ហើប​ថា ក្រុម​ឈ្មួញ​កំពុង​សំរុក​កាយ​អាចម៍ដី​ទៅ​ចាក់ តែ​មិន​មាន​ប្រភព​បញ្ជាក់​ថា គេ​ចាក់​ដើម្បី​យក​ធ្វើ​អ្វី​នោះ​ទេ ។ ក្រុម​គ្រឿងចក្រ​ដែល​កំពុង​ធ្វើ​សកម្មភាព​នោះ ត្រូវ​បាន​សង្ស័យ​ថា ជា​គ្រឿងចក្រ​របស់​ថៅកែ លឹ​ម ចាន់​ថុ​ល ដែល​មាន​សកម្មភាព​ជីក​កាយ​ស្តា​រអាង​ទំនប់​អូរ​ក្រាំង​អំបិល​នៅ​ជិត​នោះ​ដែរ​។ ករណី​នេះ ធ្វើ​ឲ្យ​មហាជន​មន្ទិល​សង្ស័យ​ថា តើ​មាន​អាថ៌​កំបាំង​អ្វី​នៅ​ពីក្រោយ​រឿង​នេះ​ខ្លះ?។

រឿងរ៉ាវ​ជីក​ស្តា​រអាង​ទំនប់​អូរ​ក្រាំង​អំបិល​នៅ​តែ​ជាទី​ចាប់អារម្មណ៍​របស់​ប្រជាពលរដ្ឋ ចង់​ដឹង​ចង់​ឮ​ថា តើ​មន្ទីរ និង​ក្រសួង​ពាក់ព័ន្ធ​អនុញ្ញាតិ​ច្បាប់​ត្រឹមណា? បានជា​ក្រុម​គ្រឿងចក្រ​របស់​ថៅកែ លឹ​ម ចាន់​ថុ​ល ដែល​មាន​ខ្នងបង្អែក​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ដ៏​មាន​ឥទ្ធិពល​មួយ​រូប ជីក​កាយ​ស្ទើរតែ​ពេញ​ផ្ទៃ​អាង​ទំនប់​អូរ​ក្រាំង​អំបិល​ទៅ​ហើយ​នោះ។

ប្រជាពលរដ្ឋ​ដាក់​ការ​សង្ស័យ​ថាលោកថៅកែ លឹ​ម ចាន់​ថុ​ល ជីក​កាយ​ស្តា​រអាង​ទំនប់​អូរ​ក្រាំង​អំបិល​នេះ​លើស​ច្បាប់​កំណត់ និង​ខុស​ទីតាំង។ រឿង​នេះ ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ទទួល​បន្ទុក​ជំនាញណាខ្លះ ជា​ពិសេស គឺមន្ទីរ​ធនធានទឹក និងឧតុនិយម និង​មន្ទីររ៉ែ​និងថាមពល​តែ​ម្តង។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិស្លារ ឃុំវល្លិសរ  និយាយក្នុងលក្ខណមិនបញ្ចេញឈ្មោះថា ពួកគាត់មានដីអាស្រ័យផលម្នាក់បន្តិចៗតាំងពីអំឡុងឆ្នាំ១៩៨០មកម្ល៉េះ នៅក្នុងអាងទំនប់អូរក្រាំងអំបិលនោះ ដើម្បីអាស្រ័យផលដោយមានប្លង់ស្លាបមាន់(ប្លង់ចុងសន្លឹក) ហើយដោយរដ្ឋគេថាត្រូវការអភិវឌ្ឍន៍ ក៏បង្ខំចិត្តយកដីពួកគាត់ដែលបានអាស្រ័យផល ដោះស្រាយគោលនយោបាលត្រឹម១ម៉ែត្រការ៉េ បាន៨កាក់ដុល្លារ(ថោកបំផុត) ខណៈដែលតម្លៃទីផ្សារដីតំបន់នោះមានតម្លៃចាប់ពី២០ដុល្លារ រហូតទៅដល់៨០ដុល្លារក្នុង១ម៉ែត្រការ៉េឯណ្ណោះ។ កក្តានេះហើយដែល ធ្វើឱ្យពួកគាត់មិនសប្បាយចិត្តនូវអ្វីដែលពួកគាត់ចង់បាននោះឡើយ បើរដ្ឋត្រូវការអភិវឌ្ឍន៍មិនអីនោះទេ! ប៉ុន្តែនេះគឺជាលេសរបស់នាយទុន លោកថៅកែ អ្នករត់ការ និងក្រុមមន្ត្រីខិលខូចមួយចំនួន(ថៅកែ គ្រឿងចក្ររកសុីសោះ) ដែលយកលេសជីកស្តារអាងទំនប់ទឹកអូរក្រាំងអំបិលដើម្បីបានទឹកសម្រាប់ប្រើប្រាស់និងអាស្រ័យផលស្រោចស្រពដំណាំ។ ប៉ុន្តែអ្វីដែលធ្វើឱ្យពួកគាត់ហួសចិត្តនោះគឺ ក្រុមថៅកែគ្រឿងចក្រ បានឃុបឃិតជាមួយមន្ត្រីជំនាញខិលខូច យកលេសជីកស្តារអូរក្រាំងអំបិលដើម្បី យកអាចម៍ដីទៅចាក់បំពេញ ដីដែលមានប្លង់រឹងនៅខាងលិចជាប់និងរោងចក្រ ដើម្បីទុកសម្រាប់សាងសង់អ្វីក៏មិនដឹង។ មិនតែប៉ុណ្ណោះ ដឹកយកទៅចាក់បំពេញដីនៅខាងកើតឆៀងខាងជើងក្បែរវត្តរលាំងកំពូលដើម្បីសាងសង់រោងចក្រ។ ចំពោះដីប្រជាពលរដ្ឋសម្រាប់ប្រកបរបរធ្វើស្រែចំការ និងដំណាំផ្សេងៗនោះគឺ ថៅកែជីកកាយ អស់ទៅហើយមុនអាចធ្វើអ្វីបានទៀតទេ។

ប្រជាពលរដ្ឋ ដដែលបានបង្ហើបបន្តទៀតថារឿង
នេះហើយទើបធ្វើឱ្យប្រជាពលរដ្ឋដាក់ការសង្ស័យថាការជីកកាយស្តារអាងទំនប់អូរក្រាំងអំបិលរបស់ ថៅកែ លឹម ចាន់ថុល ដែលអាងអំណាចបងថ្លៃជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺមួយរូបដ៏មានឥទ្ធិពលមហិមានេះ ជីកកាយលើច្បាប់របស់មន្ទីរ ក្រសួងដែលបានកំណត់នោះ តើមានមន្ត្រីមន្ទីរជំនាញណាខ្លះពាក់ព័ន្ធក្នុងរឿងនេះ ហើយមានអាថ៌កំបាំងអ្វីខ្លះ ទើបការជីកាស្តារពាសពេញផ្ទៃអាងទំនប់អូរក្រាំងអំបិលស្រេចតែអំពើចិត្តបែបនេះនោះ?។ ប្រជាពលរដ្ឋពោលពាក្យសោកស្តាយដីរបស់ពួកគាត់ធ្លាប់អាស្រ័យផលគ្រប់ៗ ប៉ុន្តែមិនដឹងថាទៅតវ៉ានៅឯណា តាមគ្នីតាមគ្នាទៅ បើជ្រុលទៅហើយនោះ។ នេះប្រហែលជាល្បិចរកសុីរបស់ក្រុមជនខិលខូចមួយចំនួន ដែលរិះរកគ្រប់មធ្យោបាយដើម្បីចំនេញពីប្រជាពលរដ្ឋ ហើយមើលទៅ ដីនៅក្នុងអាងទំនប់អូរក្រាំងអំបិលរាប់សិបហិកតា អត់មានទិន្នន័យមានសុំច្បាប់ធ្វើបែរជាមកធ្វើការអភិវឌ្ឍន៍ចំដីប្រជាពលរដ្ឋ កាន់កាប់អាស្រ័យផលទៅវិញ?។

ប្រភពព័ត៌មានបានឱ្យដឹងថា លោកថៅកែ លឹម ចាន់ថុល នេះបានធ្វើការសុំច្បាប់ធ្វើអាជីវកម្មជីកស្តារអាងទំនប់ទឹកអូរក្រាំងអំបិលមានទំហំជិត១០ហិកតា ធ្វើការជីកកាយមានរយះពេល២ឆ្នាំតែប៉ុណ្ណោះ។ ប៉ុន្តែពេលនេះសង្ស័យថៅកែរូបនោះ ធ្វើលើសច្បាប់កំណត់! ដោយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ថៅកែ លឹម ចាន់ថុល បានយកគ្រឿងចក្រជីកកាយ មកខាងកើត ចំកណ្តាលផ្ទៃទំនប់អូរក្រាំងអំបិល ទើបប្រជាពលរដ្ឋដាក់ការសង្ស័យថា ផុតព្រំប្រទល់ និងលើសច្បាប់កំណត់ ដោយអាងអំណាចបងថ្លៃជាប៉េអឹមហើយមើលទៅទើបហ៊ានធ្វើបែបនេះបាន។

ពាក់ព័ន្ធនិងការលើកឡើងខាងលើរបស់ប្រជាពលរដ្ឋ សង្ស័យថៅកែ លឹម ចាន់ថុលជីកាកាយស្តារអាងទំនប់អូរក្រាំងអំបិលលើសច្បាប់កំណត់នេះដែរ អ្នកយកព័ត៌មានយើងបានទាក់ទងទៅលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺតាមប្រព័ន្ធតេឡេក្រាមដើម្បីសួរនាំ ប៉ុន្តែលោកចូលមើលហើយ មិនឆ្លើយតប។

ដោយឡែកលោក ប៊ិន ថេត ប្រធានការិយាល័យរ៉ែនិងថាមពលខេត្តកំពង់ស្ពឺបានឱ្យដឹងតាមទូរស័ព្ទថា ថ្ងៃមិញជំនាញលោកបានចុះទៅពិនិត្យវាស់វែងរួចហើយមិនខុសទីតាំងអីទេ។ ហើយខាងណាដែលនិយាយថាខុសទីតាំងនោះ សូមឱ្យជួយចុះពិនិត្យទាំងអស់គ្នាក្រែលោសង្ស័យអី ពីព្រោះគាត់មានអាជ្ញាប័ណ្ណពីក្រសួងរ៉ែ និង ថាមពល ដូចជាទំហំជាង៨ហិកតា។

ប្រជាពលរដ្ឋធ្វើការស្នើសុំឱ្យមានមន្ត្រីជំនាញពាក់ព័ន្ធនានា ជាពិសេសក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងរ៉ែនិងថាមពល មេត្តា ចុះធ្វើការអង្កេតស្រាវជ្រាវថា រឿងជីកស្តារអាងទំនប់អូរក្រាំងអំបិលរបស់ លោកថៅកែ ឈ្មោះ លឹម ចាន់ថុល នេះផង ដើម្បីឱ្យអស់មន្ទិលសង្ស័យ (កុំធ្វើការងារម៉ាម៉ាយកតែស៊ង)។  ហើយមួយវិញទៀតសូមអង្គភាពប្រឆាំងអំពើពុករលួយមេត្តាចាត់មន្ត្រីចុះពិនិត្យសង្កេតស្រាវជ្រាវផងថា តើរឿងជីកកាយស្តារអាងទំនប់អូរក្រាំងអំបិលនេះមានសុីសំណូកសូកប៉ាន់ មានលុយក្រោមតុដែលឬមួយយ៉ាង ?៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com