ក្រុងតាខ្មៅ៖ រសៀលថ្ងៃទី២៤ខែឧសភាឆ្នាំ២០២៤ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅអមដំណើរដោយលោក លោកស្រីអធិការរងបានចូលរួមដឹកនាំកិច្ចប្រជុំជាមួយកងកម្លាំងទាំងអស់នៃប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ដើម្បីពង្រឹងនិងណែនាំការងារជំនាញមួយចំនួន ។
បន្ទាប់ពីប្រជុំរួចលោកអធិការបានចុះពិនិត្យទីតាំងសម្រាប់មន្រ្តីសម្រាកប្រចាំការពេលយប់ និង បានពិនិត្យទីតាំងកាមេរ៉ាសុវត្ថិភាពនៅលើដងផ្លូវផងដែរ ។
សូមបញ្ជាក់ថា៖ កាម៉េរ៉ាសុវត្ថិភាពគឺត្រូវបានតម្លើងពីរទីតាំងរួចហើយ គឺនៅចំណុចក្រោមស្ពានក្រវ៉ាត់ក្រុងទី៣ស្ថិតនៅផ្លូវ២១ និង ចំណុចរង្វង់មូលព្រែកសំរោង ។
លោកអធិការបញ្ជាក់ថា នឹង តម្លើងកាមេរ៉ាសុវត្ថិភាពនេះនៅតាមដងផ្លូវសំខាន់ៗទៀតនៅថ្ងៃខាងមុខ ។