ពិធីប្រកាសតែងតាំងនិងផ្ទេរភារកិច្ចអភិបាលនៃគណៈអភិបាលខេត្តកណ្តាល
ក្រោមអធិបតីភាព ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហារផ្ទៃ.
នៅព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន ត្រូវបានប្រកាសតែងតាំងនិងផ្ទេរភារកិច្ចជាអភិបាលនៃគណៈអភិបាលខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ជំនួសឯកឧត្ដម គង់សោភណ្ឌ ដែលត្រូវផ្ទេរភារកិច្ចតែងតាំងជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។