អធិការដ្ឋាននគរបាលក្រុងតាខ្មៅ
នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានដឹកនាំប្រជុំ ផ្សព្វផ្សាយ ផែនការរបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ។
ក្នុងវិធានការ រឹតបន្តឹង ទប់ស្កាត់ និងបង្រ្កាបក្មេងទំនើងដែលបង្ក ភាពចលាចល ប៉ះពាល់សណ្តាប់ធ្នាប់សាធារណះ និង សន្តិសុខសង្គម ។
ក្នុងនោះផងដែរ លោកអធិការ ក៏បានដាក់ចេញនូវគោលការណ៍មួយចំនួនដើម្បីអោយមន្រ្តីអនុវត្តដូចជា ៖
១- ពង្រឹងការចេញល្បាត បែងចែកវេណប្រចាំការ ២៤ម៉/២៤ម៉ និង មានលេខទូរស័ព្ទប្រចាំបញ្ជាអោយបានច្បាស់លាស់ ។
២- ការជួយសម្រួលចរាចរណ៍ ចម្លងសិស្ស ចេញ និង ចូលរៀន ។
៣- ពង្រឹងការងារ P213
៤- ពង្រឹងការងារសណ្តាប់ធ្នាប់
៥- បង្រ្កាបល្បែងសុីសងខុសច្បាប់និងគ្រឿងញៀន ពិសេសបទល្មើសក្មេងទំនើង
៦- ពង្រឹងការងារធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅ ក២ និង ក៤
៧- ពង្រឹងការងារអន្តោប្រវេសន៍ ។ល។
សមាសភាពចូលរួមមាន៖
– លោក លោកស្រី អធិការរង
– លោក នាយប៉ុស្តិ៍ទាំង១០
– លោកនាយផ្នែក ។