ភ្នំពេញ÷ ថ្ងៃសៅរ ១៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ព្រែកប្រសព្វ ថ្ងៃទី ២០ខែ កក្កដា ឆ្នាំ ២០២៤
ឯកឧត្តម ម៉េង សុភ័ណ្ឌ ឯកឧត្តម ម៉េង សុភ័ណ្ឌ និង លោក ជំទាវ អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយស្រុកព្រែកប្រសព្វបានអញ្ជេីញនាំយកទេយ្យទាន និងទៀនចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ក្នុង វត្ត វត្តកែង ឃំុជ្រោយបន្ទាយ ក្រោមអធិបតីភាព ឯកឧត្តម ម៉េង សុភ័ណ្ឌ អនុប្រធានក្រុមការងារាជរដ្ឋាភិបាលចុះជួយស្រុកព្រែកប្រសព្វ
អភិបាលស្រុកព្រែកប្រសព្វ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិក សមាជិកា ក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយស្រុកព្រែកប្រសព្វ និងឃុំទាំង៨ ក្នុងស្រុកព្រែកប្រសព្វ ដើម្បីចូលរួមនាំយកនូវទេយ្យទាន បច្ច័យ ទៀនចំណាំព្រះវស្សា យកទៅប្រគេនដល់ព្រះសង្ឃគណៈធម្មយុត្តិកនិកាយ ដែលគង់ចាំព្រះវស្សាវចំនួន១៣វត្ត នៅក្នុងស្រុក ព្រែកប្រសព្វ ខេត្តក្រចេះ ។ឯកឧត្តម ម៉េង សោភណ្ឌ័ មានប្រសាសន៍ ទៅកាន់ពុទ្ធបរិស័ទ ព្រះសង្ឃ បានលើកឡើងថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្ត ឲ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា ។ ឯកឧត្តមបានបន្តថា នៅជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរ ស្រុក ខេត្ត ក៏តែងតែបាននាំយកនូវទៀនចំណាំព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំង ស្រុក ខេត្តក្រចេះ ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ ។
ពិសេសត្រូវអនុវត្តឲ្យបានល្អតាមអនុសាសន៍របស់សម្តេច ហ៊ុន ម៉ាណែត
។សូមបញ្ជាក់ថា
១.បច្ច័យ ៣លានរៀល,
២ ទៀនព្រះវស្សា០១គូ,
៣ អង្ករ៥០០គីឡូ,
៤.ទឹកសុទ្ធ១០កេះ,
៥.មី១០កេះ,
៦.ត្រីខ២០យួរ,
៧សាដក០១,
១.នៅវត្តព្រែកប្រសព្វក្រោម ឃុំព្រែកប្រសព្វ (ឃុំព្រែកប្រសព្វ និងឃុំកំពង់គរ
២-នៅវត្តជ្រោយអំពិល ឃុំចំបក់ (ឃុំតាម៉ៅ ឃុំកោះតាស៊ុយ ឃុំចំបក់ និងឃុំឬស្សីកែវ
៣-នៅវត្តកែង ឃុំជ្រោយបន្ទាយ (ឃុំជ្រោយបន្ទាយ និងឃុំសោប ៕