ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​... ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី​ប្រមូល​ និង​កម្ទេស​កាកសំណល់(សំរាម​) ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បន្តចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន! ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងតំណាងលោកស្នងការ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការការពារភ្ញៀវទេសចរណ៍មកប្រទេសកម្ពុជា.. ==> ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​ បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ ==> ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ==> វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់ ==> ព្រៃឈើដែលជាធនធានធម្មជាតិរបស់រដ្ឋនៅក្នុងទឹកដីនៃខេត្តរតនគិរី រាប់រយហិកតាត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែមានការឈួសឆាយយ៉ាងគំហ៊ុក.. ==> លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ដឹកនាំ​សមាជិក​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ចូល​រួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រពន្ធ័... ==> ឯកឧត្តមអភិបាលខេត្តកណ្តាល ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការស្តារប្រឡាយរំដោះទឹកខ្សែទី២ នៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ==> ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ បានអញ្ជេីញសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន​ និងបន្តចុះពិនិត្យសក្តានុពល«សួនឧទ្យានទន្លេស្ងួត»
0

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបការងារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានបញ្ចាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់មានភាព ល្អប្រសើរ ដោយរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ ក្នុងអំឡុងពេលដំណើរការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដោយទទួលបានលទ្ធផលជោគជ័យ ល្អប្រសើរ។

ឯកឧត្តមអភិបាល បានកញ្ជាក់បន្តថា ទន្ទឹមនឹងលទ្ធផលល្អដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ទទួលបាន យើងក៏នៅមានបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជា បទល្មើសព្រហ្មទណ្ឌ បទឧក្រិដ្ឋ បទមជ្ឈិម បន្តកើនឡើង ក៏ប៉ុន្តែការបង្ក្រាបបទល្មើសទទួលបានលទ្ធផលខ្ពស់ រហូតដល់៨៩%។ បញ្ហាប្រឈមខាងលើនេះ គឺជាវិញ្ញាសារមួយដែលជាភារកិច្ចរបស់គណៈបញ្ជាការ ឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ គិតគូដោះស្រាយ ឱ្យបានទាន់ ពេលវេលា សំដៅពង្រឹងស្ថិរភាព សុវត្ថិភាពសង្គម ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៏ថា ដើម្បកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កម្លាំងសមត្ថកិច្ច ត្រូវតែធ្វើតេស្តរកសារធាតុញៀន និងជាតិអាកុល ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍។ ករណីរកឃើញលទ្ធផលវិជ្ជមានសារធាតុញៀន និងជាតិអាកុល ត្រូវតែអនុវត្តវិធាន ច្បាប់ដោយគ្មានការលើកលែង។ ជាមួយគ្នានេះ សូមឱ្យពិនិត្យរៀបចំឱ្យមានប៉ុស្តិ៍ត្រួត ពិនិត្យការអនុវត្តច្បាប់ចរារណ៍ផ្លូវគោក ដោយគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវអប់រំ ណែនាំមន្ត្រីជំនាញ កងកម្លាំង ឱ្យអនុវត្តតួនាទីភារកិច្ច ប្រកបដោយវិជ្ជាជីវៈ។

បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត ជំរុញលើកទឹកចិត្តដល់កងកម្លាំង ត្រូវសហការជាមួយប្រជាពលរដ្ឋ ដើម្បីផ្តល់ការរាយការណ៍មកអាជ្ញាធរ សមត្ថកិច្ច ទាក់ទងការងារសន្តិសុខ សណ្តាប់ធ្នាប់ ការអភិវឌ្ឍមូលដ្ឋាន និងសូមផ្តល់ការសម្របសម្រួល ការសម្ងាត់ និងភាពងាយស្រួលជូនប្រជាពលរដ្ឋដែលបានផ្តល់ការរាយការណ៍។

ឯកឧត្តម អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់រដ្ឋបាលខេត្តដែល បានខិតខំរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ទទួលបានលទ្ធផលគួរជាទីមោទនៈ ទន្ទឹមនិងនេះ ឯកឧត្តមបាន ជំរុញ និងលើកទឹកចិត្តដល់ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹង។ ជាពិសេស ការចូលរួមក្នុងការ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរ។

ឯកឧត្តមបានក៏ជំរុញដល់ រដ្ឋបាលខេត្តត្រូវបន្តពង្រឹងការងារគណៈបញ្ហាការឯកភាពខេត្តឱ្យបានរឹងមាំ ក្តាប់ឱ្យបាននូវរាល់សភាពការនានាដែលកើតមានតាមក្រុង-ស្រុកក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា ត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះប្រជាពលដ្ឋអំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ត្រូវរៀបចំវេទិការសាធារណៈ ដើម្បីស្តាប់កង្វល់ និងសំណូមពរនានាពីប្រជាពលដ្ឋ ដើម្សីរួមគ្នាដោះស្រាយ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com