ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅយប់ថ្ងៃទី១០ ខែសីហាឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ វេនទី១ បានប្រជុំជួរចេញល្បាតពី២០:០០នាទីដល់ម៉ោង០០:០០នាទី. និង វេនទី២ ល្បាតចាប់ពីម៉ោង ០០:០០នាទី ដល់ម៉ោង ០៦:០០នាទី ដើម្បីការពារសន្តិសុខ សុវត្ថិភាព ក៏ដូចជាការបង្ការទប់ស្កាត់ និងចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងតាខ្មៅ ។