នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ព្រុំ សក្ដ័ា មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានចាត់តំណាងនាំយកថវិកាដែលប្រមូលបានពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌសែនសុខ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៩៧០,០០០រៀល ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ទោ សាន ដារិទ្ធិ ជំនួយការ មូលដ្ឋានខណ្ឌ ដែលឪពុកក្មេករបស់លោកបានទទួលមរណៈភាព ដោយរោគាពាធ នៅភូមិព្រៃកុដិ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕