នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងជួរមុខការពារសន្តិសុខ សណ្តាប់ធ្នាប់ នៃនាយកដ្ឋានតម្រួតបទបញ្ជា ការពារ និងនាយកដ្ឋានអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅបរិវេណទីស្តីការក្រសួងមហាផ្ទៃ។ ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានឧបត្ថម្ភនូវអង្ករ ចំនួន ១០តោន មី ចំនួន ១០០កេសធំ ត្រីខកំប៉ុង ចំនួន ៥០កេស និងទឹកក្រូច ចំនួន ៥០០កេស ជូនដល់កងកម្លាំងនៃនាយកដ្ឋានទាំងពីរផងដែរ។