ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំស្តីពីការដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយី តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ==> អភិបាលខេត្តកណ្ដាលអញ្ជើញសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ ==> ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ==> ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយជូនដល់ សមាជិក ចំនួន២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!! ==> សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តកណ្ដាល ចុះពិនិត្យម្ហូបអាហារ បន្លែ ផ្លែឈើ ដែលដាក់តាំងលក់នៅផ្សារចុងសប្តាហ៍ នៅមាត់ទន្លេក្រុងតាខ្មៅ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មានរោងចក្រធំៗ ចំនួន ៣ គ្រោងមកវិនិយោគនៅក្នុងខេត្តព្រៃវែង ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ បន្តពង្រឹងគុណភាពនៃការតែងតាំងនាយកសាលាបឋមសិក្សា និងការជ្រើសរើសគ្រូកិច្ចសន្យា ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ និងអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ សាធារណរដ្ឋកូរ៉េ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកស្នងការរងផែនការងារជំនាញចំនួន០៧រូប ចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤
0

ពិធីសម្ដែងការគួរសម និងសំណេះសំណាល ជាមួយក្រុមចម្រុះហត្ថកម្មបរទេស ឆ្នាំ២០២៤ គេហទំព័រ ពន្លឺតាខ្មៅ

ពិធីសម្ដែងការគួរសម និងសំណេះសំណាល ជាមួយក្រុមចម្រុះហត្ថកម្មបរទេស ឆ្នាំ២០២៤ គេហទំព័រ ពន្លឺតាខ្មៅ

ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអនុញ្ញាតឱ្យប្រតិភូរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានការងារ ដឹកនាំដោយឯកឧត្ដម ឧត្ដមសេនីយ៍ទោ ផាន់ រតនៈ អគ្គនាយករង នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ចូលជួបសម្ដែងការគួរសម និងសំណេះសំណាល នៅសាលប្រជុំសាលាខេត្តកណ្ដាល។

ក្នុងជំនួបសម្ដែងការគួរសមនេះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានកោតសរសើរដល់ក្រុមការងារចម្រុះអធិការកិច្ចហត្ថកម្មបរទេស អន្តោប្រវេសន៍ ដែលបានខិតខំទាំងកម្លាំងកាយចិត្ត ក្នុងកិច្ចការអន្តោប្រវេសន៍ ជាពិសេសការស្នាក់នៅរបស់ជនបរទេស ហើយសូមបន្តនូវការគ្រប់គ្រង ការធើ្វអន្តោប្រវេសន៍ ដើម្បីធានាបានការស្នាក់នៅដោយស្របច្បាប់របស់ជនបរទេសដែលបានរស់នៅក្នុងខេត្តកណ្ដាលេ ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរអរគុណ និងចូលរួមកិច្ចសហការណ៏គាំទ្រជាមួយក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស និងសុំអោយក្រុមការងារអនុវត្តន៍ឱបានត្រឹមត្រូវតាមច្បាប់ស្តីពីអន្តោប្រវេសន៏ និងច្បាប់ស្តីពីការងារ ដោយការចុះបេសកម្មនេះជាផ្នែកមួយក្នុងការប្រមូលថវិការចូលរដ្ឋផងដែរ។

ឯកឧត្ដមអភិបាលខេត្ត បានគូសបញ្ជាក់ថា បញ្ហាអន្តោប្រវេសន៍ គឺជាបញ្ហាសំខាន់ដែលយើងត្រូវយកចិត្តទុកដាក់ទាំងអស់គ្នា ដោយឯកឧត្ដមនឹងបន្ត ផ្តល់កិច្ចសហការគ្នាលើការងារនេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរជាបន្តទៀត។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com