នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំពិនិត្យ ពិភាក្សា ករណីពាក់ព័ន្ធនឹង ក្រុមហ៊ុនឆាយណា ប៉ោយប៉ែត ស៊ែថឺឡាយថ៍ ស៊ីធី ឯ.ក ទីតាំងដីស្ថិតនៅស្រុកពញាឮ ខេត្ដកណ្ដាល
ក្រោមអធិបតីភាព ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្ដ តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។