ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមបើកកិច្ចពិភាក្សា អំពី “ការចុះបញ្ជីអត្រានុកូលដ្ឋាន” ក្រោមអធិបតីភាព លោកជំទាវ ចាន់ សុទ្ធាវី ប្រធានគណៈកម្មាការនីតិកម្ម និងយុត្ដិធម៌ នៃព្រឹទ្ធសភា។
កម្មពិធីនេះបានប្រព្រឹត្តទៅ នៅសាលាក្រុងតាខ្មៅ ខេត្តកណ្តាល។ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ គណៈប្រតិភូអមដំណើរដែលអញ្ជើញមកពីព្រឹទ្ធសភា ឯកឧត្តម អគ្គនាយករង និងជាប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងលោកស្រីប្រធានក្រុមប្រឹក្សា លោកអភិបាលរងក្រុង តំណាង លោកអភិបាលក្រុង លោក លោកស្រីអភិបាលរង នៃគណៈអភិបាលក្រុងតាខ្មៅ លោកអធិការរង និងមន្រ្តីជំនាញដែលពាក់ព័ន្ធជាច្រើនរូបទៀត៕