ក្រុងតាខ្មៅ៖ កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ក្រុងតាខ្មៅ លើកទី៣ អាណត្តិទី៤ ។
- នាព្រឹក,ថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ លោក ចាន់ សុខម ប្រធានក្រុមប្រឹក្សាក្រុង លោក ឃឹម សំភារ អភិបាល នៃគណៈអភិបាលក្រុង បានអញ្ជើញដឹកនាំ កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ក្រុងតាខ្មៅ លើកទី៣ អាណត្តិទី៤ នៅសាលប្រជុំសាលាក្រុង ។
សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ៖ លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង នាយក នាយករងរដ្ឋបាល កងកម្លាំងទាំង៣ ប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលក្រុង ប្រធានការិយាល័យស្រុកប្រតិបត្តិក្រុង និងចៅសង្កាត់គ្រប់សង្កាត់ នៃក្រុងតាខ្មៅ ៕