នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមនឹងថវិកាដែលបានមកពីការចូលរួមរបស់ នាយ-នាយរង នៃមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៣៨០,០០០រៀល, អង្ករ ២ការុង, ភេសជ្ជៈចម្រុះ៤កេស ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ឯក អ៊ុស ជំនោ នាយរងការិយាល័យ ផែនការហ្វឹកហ្វឺន ដែលឪពុករបស់លោកបានទទួលមរណៈភាព ដោយគ្រោះថ្នាក់ចរាចរណ៍ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕