ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន ល្បាតលើដងផ្លូវ ក៏ប្រទះឃើញជនសង្ស័យ១នាក់ ជិះកង់ធាក់ដែរជាមុខសញ្ញា ក៏បានឃាត់ឆែកមើលក្នុង កាបូបស្ពាយមានខ្សែរភ្លើងសកសំបករួចចំនួន១៣ដុំ និង វត្ថុតាងមួយចំនួនទៀត នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ។