ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ... ==> ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​... ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី​ប្រមូល​ និង​កម្ទេស​កាកសំណល់(សំរាម​) ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បន្តចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន! ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងតំណាងលោកស្នងការ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការការពារភ្ញៀវទេសចរណ៍មកប្រទេសកម្ពុជា.. ==> ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​ បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ ==> ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ==> វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់ ==> ព្រៃឈើដែលជាធនធានធម្មជាតិរបស់រដ្ឋនៅក្នុងទឹកដីនៃខេត្តរតនគិរី រាប់រយហិកតាត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែមានការឈួសឆាយយ៉ាងគំហ៊ុក.. ==> លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ដឹកនាំ​សមាជិក​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ចូល​រួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រពន្ធ័... ==> ឯកឧត្តមអភិបាលខេត្តកណ្តាល ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការស្តារប្រឡាយរំដោះទឹកខ្សែទី២ នៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ
0

​ប្រកាស​ចូល​កាន់តំណែង​អភិបាលរង និង​នាយក​រដ្ឋបាល​ថ្មី​ខេត្តបាត់ដំបង​, មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ជំរុញ​ឱ្យ​រដ្ឋបាល​ខេត្ត​ត្រូវ​ចុះ​ពិនិត្យ​ស្រង់​ស្ថិតិ​ការ​ផ្តល់​ប័ណ្ណ​ក្រីក្រ ជូន​ពលរដ្ឋ​ឲ្យចំ​គោលដៅ

(​បាត់ដំបង​)៖ រដ្ឋបាល​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាលរង​ខេត្ត​បាត់ដំបង និង​នាយក​រដ្ឋបាលខេត្ត​ថ្មី ក្រោម​វត្តមាន​លោក ឡាំ ជា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​តំណាង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​មាន​ការចូលរួម​ពី​លោក ងួន រ​តន​: អភិបាលខេត្ត​បាត់ដំបង​, លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា ខេត្ត​បាត់ដំបង មេបញ្ជាការ​យោធភូមិភាគ​ទី​៥ មេបញ្ជាការ​កងរាជអាវុធហត្ថ លោកស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​ប្រតិបត្តិកា​រ​សឹក​រង បាត់ដំបង​អភិបាលក្រុង ស្រុក តំណាង​សាលាដំបូង​ខេត្ត​ថ្នាក់​ដឹកនាំ​មន្ទីរ អង្គភាព​នានា​ជា​វិញ​ខេត្ត មន្ត្រីរាជការ​សាលាខេត្ត មេឃុំ​ចៅសង្កាត់​ជាច្រើន​រូប​ផង​ដែរ​។​

​លោក ឆាយ ម៉ា​ទី​ណាល់ ជា​នាយក​រដ្ឋបាលខេត្ត​បាត់ដំបង ត្រូវបាន​តែងតាំង​ជា​អភិបាលរង​ខេត្ត​បាត់ដំបង​ជំនួស​លោក ហឿង សុគន្ធ ដែល​ត្រូវ​ចូលនិវត្តន៍ ខណៈ​លោក មូល ធន នាយករង​រដ្ឋបាល ត្រូវបានតែងតាំង​ជា​នាយក​រដ្ឋបាល​ថ្មី​ជំនួស​លោក ឆាយ ម៉ា​ទី​ណាល់​។​

​ក្នុងឱកាស​នោះ​លោក ឡាំ ជា បាន​ជំរុញ​ឲ្យ​រដ្ឋបាល​ខេត្ត និង​ថ្នាក់​មូលដ្ឋាន​ត្រូវអនុវត្ត​តាម​ថ្នាក់​លើ​ដាក់ចុះ​ស្តីអំពី​ការចុះពិនិត្យ​ស្រង់​ស្ថិតិ និង​ផ្តល់​ប័ណ្ណ​ក្រីក្រ ជូន​ប្រជាពលរដ្ឋ​ឲ្យចំ​គោលដៅ​ឲ្យបាន​ល្អ ចៀសវាង​មាន​បញ្ហា​ធ្វើឲ្យប៉ះពាល់​ដល់អារម្មណ៍​ពួកគាត់​។​

​លោក​រដ្ឋលេខាធិការ បាន​ណែនាំ​ឲ្យ​ក្រុមប្រឹក្សា​ខេត្ត គណ​:​អភិបាលខេត្ត​មាន​ការគាំទ្រ​អភិបាលរង​ខេត្ត និង​នាយក​រដ្ឋបាល​ថ្មី ព្រមទាំង​ជួយ​ផ្តល់​បទពិសោធន៍​កន្លង​មក​ដល់​ពួកគេ ដែល​ទើប​តែងតាំង​ថ្មី ត្រូវ​ខិតខំ​ធ្វើ​ការងារ​ដោយ​មាន​កិច្ចសហការ​គ្នា​បាន​ល្អប្រសើ​។​

​ជាមួយគ្នានេះ លោក ឡាំ ជា ក៏​បាន​ផ្តាំផ្ញើ​ដល់​គណ​:​អភិបាលខេត្ត ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អ ពិសេស​អាជ្ញាធរ មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ត្រូវ​បម្រើសេវា​សាធារណៈ​ជូន ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​នានា​ក្នុង​ខេត្ត ពិសេស​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ មាន​សុ​វត្តិភាព​ដល់​ពួកគាត់​។​

​លោក​ណែនាំ​ឲ្យ​ផ្សព្វផ្សាយ និង​ទប់ស្កាត់​ការពារ​ជំងឺ​កូវី​ដ​-១៩​បន្តទៀត ព្រមទាំង​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ ឱ្យបាន​ជ្រាប​ច្បាស់​ដើម្បី​នាំ​គ្នា​គោរព​ច្បាប់​កាត់បន្ថយ អត្រា​ស្លាប់​និង​រងរបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរ​ណ៍ហើយ​ការផ្តល់​ថវិកា​ជា​សាច់ប្រាក់​ដល់​ជនក្រីក្រ​ដោយសារ​ជម្ងឺ​កូវី​ដ​-១៩​កន្លង​មក​ឲ្យមាន​តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com