សូមអបអរសាទរ អ្នកជំងឺចំនួន ៣១៩នាក់ បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យ ត្រឡប់ទៅផ្ទះវិញនៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។