ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> លោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាង លោកស្នងការ ចូលរួមកិច្ចប្រជុំសម្រុះសម្រួលបញ្ហាទំនាស់ដីកេរ្ត៍ឪពុកម្ដាយស្ឋិតនៅ !! ==> លោកឧត្ដមសេនីយ៍ទោ ស្នងការខេត្តឧត្ដរមានជ័យបញ្ជាមន្ត្រីក្រោមឪវាតចុះបង្ក្រាបបទល្មើសមួយក្រមឆក់សត្វព្រៃនៅចំនុច!! ==> យប់ថ្ងៃទី១២-១៣ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងប្រចាំការរបស់វេនទី០១ និង វេនទី០២ នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ រួមជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០សង្កាត់ បានធ្វើការប្រជុំជួរដើម្បីពិនិត្យវត្តមាន និងឯកសណ្ឋាន មុនពេលចេញប្រតិបត្តិការល្បាត ទប់ស្កាត់បទល្មើស ត្រៀមអន្តរាគមន៏និងការពារសន្តិសុខសុវត្ថិភាព ក្នុងមូលដ្ឋាន។ ==> អង្គភាពសារព័ត៌មានចំនួន ២៩ បានចុះអនុស្សរណៈយោគយល់គ្នាដើម្បីបង្កើនសមត្ថភាពលើវិស័យព័ត៍មានបន្ថែមទៀតនា!! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខអតីតគ្រូរូប-គីមី ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ! ==> ឯកឧត្តមអភិបាលខេត្តកណ្តាល ចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេ ក្នុងភូមិព្រែកតាបែន ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ==> ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតជូនលោកស្រី Tania Meyer ប្រធានធនាគារពិភពលោក (World Bank) ប្រចាំប្រទេសកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០២៤ និងលើកទិសដៅបន្ត ឆ្នាំ២០២៥ ==> លោកជំទាវ កែ សួនសុភី ស សុខា អញ្ជើញជាអធិបតីពិធីផ្សព្វផ្សាយកម្មវិធី”អេបសុវត្ថិភាពយើង” និងយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី ==> ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំពិធីប្រកាសទទួលស្គាល់ និងប្រគល់វិញ្ញាបនបត្រ “ភូមិគំរូ” ជូនដល់ភូមិចំនួន ៣០ភូមិ ដំបូងគេនៅកម្ពុជា
0

រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីអបអរសាទរខួបលើកទី៧១ ទិវាបុណ្យឯករាជជាតិ

រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីអបអរសាទរខួបលើកទី៧១ ទិវាបុណ្យឯករាជជាតិ

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្តាល បានប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧១ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤ ដែលប្រទេសកម្ពុជាយើងទទួលបានឯករាជ្យពេញបរិបូរណ៍ ពីអាណានិគមនិយមបារាំង។

ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំង មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សផងដែរ។

ថ្លែងក្នុងអង្គពិធីនាពេលនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានគូសបញ្ជាក់ថា៖ ក្នុងនាមរដ្ឋបាលខេត្តកណ្តាល ឯកឧត្តម បានថ្លែងដោយក្តីរំភើបរីករាយយ៉ាងក្រៃលែង ដោយថ្ងៃនេះរដ្ឋបាលខេត្តកណ្តាល បានរៀបចំប្រារព្វពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០២៤។

ឯកឧត្តមអភិបាលខេត្តបានថ្លែងបន្តថា៖ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនាថ្ងៃនេះ ប្រារព្ធឡើងដើម្បីសំដែងនូវមនោសញ្ចេតនារីករាយ និងការរំលឹកដឹងគុណូបការៈ និងស្នាព្រះហស្ថដ៍ឧត្តុង្គថ្លៃថ្លា ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំកម្លាំងប្រដាប់អាវុធ ក្នុងព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គទ្រង់បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង ជូនប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ទទួលបានឯករាជ្យពេញបរិបូរណ៍ទាំងស្រុង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

ឯកឧត្តម បានថ្លែងទៀតថា៖ រាជរដ្ឋាភិបាលកម្ពុជាចាប់ពីអាណត្តិទី១ រហូតដល់អាណត្តិទី៧ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុប្បន្ន តែងតែដង្ហែតាមព្រះរាជតម្រិះដ៍ថ្លៃថ្លា និងក្រោមម្លប់ដ៏ត្រជាក់របស់ ព្រះបរមរតនកោដ្ឋ និងព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងការថែរក្សាសុខសន្តិភាព ឯករាជ្យជាតិ បង្រួបបង្រួមជាតិ និងផ្សះផ្សារជាតិ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងទិសដៅថែរក្សាការពាររដ្ឋធម្មនុញ្ញ និងការអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ សំដៅសម្រេចបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងដោយធ្វើការប្តេជ្ញាដង្ហែរតាមព្រះរាជតម្រិះដ៍ថ្លៃថ្លារបស់អម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា និងចូលរួមគាំទ្រយ៉ាងពេញទំហឹងក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីកំណើន ការងារ សមធម៍ ប្រសិទ្ធិភាព និងចីរភាព ជាមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com