នៅព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជួបប្រជុំជាមួយ Ms. Stephanie Tan ទីប្រឹក្សាបច្ចេកទេស អង្គការ Vial Strategies, Mr. Tomas Jensen ប្រធានគម្រោង នៃអង្គការ Rain Barrel, និងលោក ឈឹម ផាន់ណា ទីប្រឹក្សាអង្គការ Plan International Cambodia ទាក់ទងនឹងយុទ្ធសាស្រ្តទំនាក់ទំនង (Communication Strategy) តាមប្រព័ន្ធ Zoom Meeting។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ៕