(សៀមរាប)៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងជាប្រធានក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រ្តាលី (RARA) រួមជាមួយសមាជិកក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្ត្រាលី (RARA) បានចុះសួរសុខទុក្ខ និងនាំយកអំណោយរួមមាន ៖ ថវិកា, គ្រឿងឧបភោគបរិភោគ, សម្ភារៈប្រើប្រាស់ក្នុងការងាររដ្ឋបាល រួមនិងសម្ភារៈសិក្សាជាច្រើនមុខទៀត ធ្វើការចែកជូនដល់ សិក្សានុសិស្ស លោកគ្រូអ្នកគ្រូ ក៏ដូចជាលោកនាយក នៃសាលាបឋមសិក្សាវត្តកំពង់ភ្លុក ស្ថិតនៅភូមិដីក្រហម ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
កញ្ចប់ជំនួយសប្បុរសធម៍នេះគឺជំនួយដ៏មានតម្លៃក្នុងការឧបត្ថម្ភដល់សិស្សានុសិស្ស ទ្រទ្រង់ការបង្ហាត់បង្រៀន ព្រមទាំងជួយឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូនៅក្នុងសាលា បានមួយកំរិតផងដែរ។
សប្បុរសជនដែលបានចូលរួមបន្ថែមមាន៖
– លោក ហេង វ៉ាពុទ្ធិរាជ
– លោក ទេព បូវីន
– កញ្ញាវេង នុជម៉ានយ៉ាន
– លោក ម៉ុល គុណពិសិដ្ឋ
– លោក លឹម តារា
– លោក Ung Vengtech
– លោក Tep Janchumnit
– លោក Tep Senyurik
– អ្នកស្រី Sophy San and Michael Lun with family (USA)
– លោក Chamroeun Sun and Chanda Hy and family (USA)
– លោក Bumping Ly and Kim Kim Sour with family (USA)
– លោក Dominic Chea and Phalla Eang (USA)
– លោក Menghong Eang and Chhoeung Sreyoun and family (USA)
– លោក Vanna San and Moniroth Theara and family (USA)
– លោក Sothera Svay and Leaksmy Loek and family (USA)
– លោក Sokhan Sok and Kea Yang and family (USA) និងសប្បុរសជនដទៃទៀត។
ក្នុងឱកាសនោះ លោកនាយកសាលា បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន រួមជាមួយសមាជិកក្រុម (RARA) ដែលបាននាំយកអំណោយ រួមនឹងសម្ភារៈចាំបាច់ជាច្រើនមុខឧបត្ថម្ភដល់ សាលាបឋមសិក្សាវត្តកំពង់ភ្លុក នាពេលនេះ និងសូមជូនពរជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ លៈ កុំបីឃ្លៀងឃ្លាតឡើយ៕