នៅព្រឹកថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥
- លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំបូកសរុប និងផ្ទៀងផ្ទាត់ទិន្នន័យ បន្ទប់ជួល ផ្ទះជួល ក្នុងភូមិសាស្ដ្រខេត្ដកណ្ដាល ក្រោមអធិបតីភាព ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្ដ តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។