នៅរសៀលថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក.ពស២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកវរសេនីយ៍ឯក ឡុង សាវុធ ស្នងការរង ជាតំណាងដឹកនាំសហការី នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការទទួលស្វាគមន៍ជួបសំណេះសំណាលជាមួយគណៈប្រតិភូរបស់ក្រសួងអធិការកិច្ច និងពិភាក្សាការងារ នៅបន្ទប់ប្រជុំគណៈស្នងការ។