រាជធានីភ្នំពេញ ៖ ដើម្បីចូលរួមរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាទិញម៉ូតូចំនួនជាង១០០គ្រឿង សម្រាប់កងកម្លាំងកងរាជអាវុធហត្ថ ជិះល្បាតក្នុងភូមិសាស្ត្រ ការពារតាមគោលដៅសំខាន់ៗ លឿនទាន់ហេតុការណ៍កើតឡើង។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងនៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះថា ម៉ូតូទាំងជាង១០០គ្រឿងនេះ បានដឹកមកដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសហើយ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានលើកឡើងថា «ការលំបាកដោយសារជំងឺឆ្លងកូវីដ១៩ ជារឿងមួយ ប៉ុន្តែយើងមិនអាចមើលរំលងអំពីសន្តិសុខ សណ្ដាប់ធ្នាប់បានទេ កងរាជងាវុធហត្ថនៅតែយកចិត្តទុកដាក់ គិតវែងឆ្ងាយដល់ថ្ងៃខាងមុខទៀត ដែលជាភារកិច្ចសំខាន់ៗ ទទួលខុសត្រូវ»៕