ថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ2025
ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> អាវុធហត្ថរាជធានីភ្នំពេញ ដាក់ឲ្យដំណើរការនូវអាគារទទួលពាក្យបណ្តឹងថ្មី ដើម្បីបម្រើប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួល ស្របតាមការរីកចម្រើននៃសម័យកាលថ្មី! ==> ឯកឧត្តមអភិបាលខេត្តកណ្ដាល ស្នើដល់ក្រុម​ការងារ​បច្ចេកទេស​ និង​អាជ្ញាធរមូលដ្ឋាន ត្រូវ​ខិតខំយកចិត្តទុកដាក់​ផ្សព្វផ្សាយ​ ពន្យល់​ប្រជាពលរដ្ឋ​ អំពីអត្ថប្រយោជន៍នៃគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ និង​ការកែសម្រួលប្លង់បច្ចេកទេសរបស់គម្រោង អោយបានយល់ច្បាស់បន្ថែមទៀត ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមក្នុងពិធីប្រារព្វខួបលើកទី៧៦ នៃទិវាកុមាអន្ដរជាតិ ០១ មិថុនា ២០២៥ ==> ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ រួមគ្នាផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង និងការប្រឆាំងព័ត៌មានក្លែងក្លាយ ==> ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ ==> ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ និងសាងសង់លូចំនួន ២គម្រោង នៅស្រុកខ្សាច់កណ្ដាល ==> យុវជន​ ស.ស.យ.ក.ស្រុកអូររាំងឪ​ ប្រមាណ​៣០នាក់​ ចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា... ==> ឯកឧត្តម គួចចំរើន គោរពជូនពរ សម្តេចពញាចក្រី ហេង សំរិន ក្នុងឱកាសចំរើនជន្មាយុ គំរប់៩១ឈានចូល៩២ឆ្នាំ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងដឹកនាំកម្លាំងនគរបាលជំនាញពាក់ព័ន្ធ ចូលរួមសិក្ខាសាលាស្តីពី ==> ក្រុងកំពង់សោម មិនទាន់មានរចនាសម្ព័ន្ធពេញលេញ ប៉ុន្តែ មន្ត្រីខិតខំធានាបម្រើសេវាជូនពលរដ្ឋយ៉ាងកក់ក្តៅ!
0

សំណេះសំណាលជាមួយកងម្លាំងវរៈនគរបាលការពារព្រំដែន លេខ៦០៥ និងកងកម្លាំងយោធា ការពារព្រំដែនលេខ៦០១

សំណេះសំណាលជាមួយកងម្លាំងវរៈនគរបាលការពារព្រំដែន លេខ៦០៥ និងកងកម្លាំងយោធា ការពារព្រំដែនលេខ៦០១

ខេត្តកណ្តាល៖ រសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញជួបសំណេះសំណាលជាមួយកងម្លាំងវរៈនគរបាលការពារព្រំដែន លេខ៦០៥ និងកងកម្លាំងយោធា ការពារព្រំដែនលេខ៦០១ នៅទីបញ្ជាការ វរៈសេនាតូចនគរបាលការពារព្រំដែនលេខ ៦០៥ ស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។

ថ្លែងក្នុងពិធីសំណេះសំណាល ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កងកម្លាំងវរៈនគរបាលការពារព្រំដែន លេខ៦០៥ និងកងកម្លាំងយោធា ការពារព្រំដែនលេខ៦០១ ការការពារទឹកដី ប្រកបដោយស្មារតីស្នេហាជាតិ និងការស្រឡាញ់ទឹកដីពិតប្រាកដ ដែលរក្សាបានសុខសុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងបង្កលក្ខណៈល្អជូនប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែន។

ឯកឧត្ដមអភិបាលខេត្ត បន្តថា៖ ការជួបសំណេះសំណាលជាមួយកងកម្លាំងឈរជើងការពារនៅតំបន់ព្រំដែន នាឱកាសនេះ គឺជាការបង្ហាញមនោសញ្ចេតនារបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ រដ្ឋបាលខេត្តកណ្តាល ដែលតែងតែនឹកគិតដល់កងកម្លាំងមានសមត្ថកិច្ច ដែលលះបង់ខ្ពស់ក្នុងការការពារតាមខ្សែបណ្តោយព្រំដែន នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់នាពេលខាងមុខ ហើយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ មន្ត្រីរាជការ ប្រជាពលរដ្ឋ បានឈប់សម្រាក ប៉ុន្តែកងកម្លាំងឈរជើងនៅព្រំដែន មិនបានឈប់សម្រាក ដោយនៅបន្តអនុវត្តភារកិច្ច ការពារសុខសុវត្ថិភាព និងបូរណភាពទឹកដី ប្រកបដោយការទទួលខុសត្រូវខ្ពស់។

ឯកឧត្ដម អភិបាលខេត្ត បន្ថែមថា៖ នាពេលបច្ចុប្បន្នក្រុងសំពៅពូន មានការអភិវឌ្ឍ មានអ្នកវិនិយោគិនជាច្រើន បានមកបណ្តាក់ទុកវិនិយោគនៅទីនេះ ប្រសិនបើមានករណីគ្រោះអគ្គិភ័យ កើតឡើងអាចនឹងបង្កជាហានិភ័យ ការគំរាមកំហែង ដោយសារមិនទាន់មានសំភារៈ ឡានពន្លត់អគ្គិភ័យគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍសំណង់អគារខ្ពស់ៗជាច្រើនដែលមាននៅទីនេះ ព្រមទាំងមានការគាំទ្រពីសំណាក់អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាម្ចាស់អាជីវកម្ម បានទិញរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ក្នុងនោះ ២គ្រឿងសម្រាប់ផ្តល់ជូនរដ្ឋបាលក្រុងសំពៅពូន និង១គ្រឿងសម្រាប់ជូនរដ្ឋបាលស្រុកលើកដែក ដើម្បីជួយគាំទ្រគ្នាក្នុងការសង្គ្រោះ បង្ការ និងពន្លត់គ្រោះអគ្គិភ័យ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភីបាលខេត្ត បានណែនាំដល់កងកម្លាំងទាំងអស់ បន្តថែរក្សាការការពារព្រំដែន បង្ក្រាបទប់ស្កាត់បទល្មើសនានា ដោយអនុវត្តតួនាទីភារកិច្ច តាមច្បាប់ លិខិតបទដ្ឋាន គតិយុត្ត និងបទបញ្ជារបស់ថ្នាក់ដឹកនាំ រួមទាំងខិតខំបង្កលក្ខណៈល្អជូនប្រជាពលរដ្ឋ ក្នុងការប្រកបរបរទទួលទាននៅតំបន់ព្រំដែន។ បន្តរក្សាសាមគ្គី និងទំនាក់ទំនងល្អជាមួយអាជ្ញាធរពាក់ព័ន្ធ ពិសេសជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច នៃប្រទេសជាមិត្តជាប់ខ្សែបន្ទាត់ព្រំដែន។ បន្តការហាមឃាត់ការសាងសង់សំណង់នានានៅតាមខ្សែបន្ទាត់ព្រំដែន ដែលមិនទាន់ មានការឯកភាពគ្នាច្បាស់លាស់ ដោយត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ មានប្រតិកម្ម និងផ្តល់របាយការណ៍ភ្លាមៗ ករណីមានការសាងសង់ ឬរំលោភចូលចំណុចមិនទាន់មានការឯកភាពកំណត់បង្គោលព្រំដែន។

ក្នុងពិធីសំណេះសំណាលជាមួយកងម្លាំងវរៈនគរបាលការពារព្រំដែន លេខ៦០៥ និងកងកម្លាំងយោធា ការពារព្រំដែនលេខ៦០១ រដ្ឋបាលខេត្តកណ្ដាល បាននាំយកនូវសំភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ មួយចំនួន ជូនដល់បងប្អូនជាកងកម្លាំងឈរជើងនៅព្រំដែនផងដែរ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com