ថ្ងៃសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅសាលមហោស្រពខេត្តកោះកុង រួមទាំងមានការអមដំណើរពីលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោកប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក បានអញ្ជីញចូលរួមកិច្ចប្រជុំផ្សាព្វផ្សាយការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូសម្រាប់ខេត្តកោះកុង ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ៕