នៅព្រឹកថ្ងៃសុក្រទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញចុះសួរសុខទុក្ខ និងចែកចំណោយដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
សូមជម្រាបថា នៅសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប បច្ចុប្បន្នមានគ្រូស័្មគ្រចិត្តចំនួន៩នាក់ សិស្សចំនួន១១០នាក់
(ប្រុស២០នាក់ ស្រី៩០នាក់) លោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់បុគ្គលិក លោកគ្រូអ្នកគ្រូ សិស្សានុស្សាទាំងអស់ ដែលកំពុងបម្រើការងារ និងសិក្សារៀនសូត្រនៅ សាលាវិចិត្រសិល្បៈភូមិភាគសៀមរាបនេះ។ លោកជំទាវមានប្រសាសន៍ទៀតថា សម្តេចតែងតែគិតគូរយកចិត្តទុកដាក់ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅគ្រប់ទីកន្លែងទាំងអស់។
ក្នុងឱកាសនេះផងដែរ លោកជំទាវក៏បាន
ចែកជូននូវអំណោយដល់សិស្សានុសិស្ស
ទាំង១១០នាក់ រួមមាន សំពត់ក្បិនចំនួន១១០, អាវចំនួន១១០, ខ្សែក្រវាត់ចំនួន១១០ ព្រមទាំងផ្ដល់នូវថវិកាមួយចំនួនដល់បុគ្គលិក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ដែលកំពុងបម្រើការងារ និងសិក្សានៅសាលាវិចិត្រសិល្បៈភូមិភាគសៀមរាបនេះ៕