ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បន្តចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន! ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងតំណាងលោកស្នងការ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការការពារភ្ញៀវទេសចរណ៍មកប្រទេសកម្ពុជា.. ==> ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​ បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ ==> ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ==> វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់ ==> ព្រៃឈើដែលជាធនធានធម្មជាតិរបស់រដ្ឋនៅក្នុងទឹកដីនៃខេត្តរតនគិរី រាប់រយហិកតាត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែមានការឈួសឆាយយ៉ាងគំហ៊ុក.. ==> លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ដឹកនាំ​សមាជិក​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ចូល​រួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រពន្ធ័... ==> ឯកឧត្តមអភិបាលខេត្តកណ្តាល ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការស្តារប្រឡាយរំដោះទឹកខ្សែទី២ នៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ==> ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ បានអញ្ជេីញសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន​ និងបន្តចុះពិនិត្យសក្តានុពល«សួនឧទ្យានទន្លេស្ងួត» ==> កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំ​បូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តក្នុងឆ្នាំ២០២៥
0

លោក នូ សុវណ្ណារ៉ា អភិបាល​ក្រុង​តាខ្មៅ មាន​ចំណាត់ការ​បង្ក្រាប​ល្បែងស៊ីសង​{​ជល់​មាន់​}​តាម​ប្រព័ន្ធ​អន​ឡាញ​រីក​ដូច​ផ្សិត​ក្នុងភូមិ​ព្រែក​រាំង​សង្កាត់​កំពង់​សំណាញ់​ដែរឬទេ​!!!

ក្រុង​តាខ្មៅ ៖ ចេញផ្សាយ​ថ្ងៃ​ទី​០៥.០៨.២០២២ ទីតាំង​បើក​ល្បែងស៊ីសង​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡាញ​ភ្នាល់​លុយ​គ្នា​មាន​២​កន្លែង​ស្ថិតក្នុង​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​ក្រុង​តាខ្មៅ​ជា​ច្រើន​កំពុង​ត្អូញត្អែ​លពី​បញ្ហា​ល្បែងស៊ីសង​រីក​ដូច​ផ្សិត​មូលដ្ឋាន​របស់​ខ្លួន​ពួកគាត់​បាន​រាយការណ៍​មក​អង្គភាព​សារព័ត៌មាន {​រស្មី​ក្រុង​តាខ្មៅ​}​យើង​អោយ​ដឹងថា កំពុងតែ​លួចលាក់​បើក​ដំណើរការ​បាន​ដោយ​រលូន​តើ​{​លោក​មេ​ប៉ុស្តិ៍​កំពង់​សំណាញ់​និង​លោក​អធិការ​ក្រុង​តាខ្មៅ​}​ជាពិសេស​លោក នូ សុ​វណ្ណា អភិបាល​ក្រុង​តាខ្មៅ​ដឹង​រឿង​នេះ​ហើយ​ឬ​នៅ​???

​ក្រោយពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍​ទីតាំង​២​កន្លែង​នេះ​បាន​ធ្វើ​កិច្ចសន្យា​ហើយ​តែ​ពេលនេះ​បាន​បើក​ដំណើរការ​ជា​ថ្មី​ម្ដង ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាមៗ​អង្គភាព​សារព័ត៌មាន​{​រស្មី​ក្រុង​តាខ្មៅ​}​យើង​បាន​ចុះ​ទៅដល់​គោលដៅ​ទីតាំង​ល្បែងស៊ីសង​ខាងលើ​ពិតជា​មាន​លួចលាក់​អ្នកលេង​ល្បែងស៊ីសង​បន្ត​ទៀត​ដូច​តាម​សេចក្តីរាយការណ៍​ពី​ប្រជា​ពលរដ្ឋ​ពិតប្រាកដ​មែន ក៏​បាន​ធ្វើការ​ផ្តិត​រូបភាព​ផ្សារ​ជា​ថ្មី​ដើម្បី​ធ្វើការ​ចុះ​ផ្សាយ​ព័ត៌មាន​ចៀសវាង​អាជ្ញាធរ​ពាក់ព័ន្ធ​ប្រតិកម្ម​ថា​ជា​រូបភាព​ចាស់​មក​ច្នៃប្រឌិត​ដើម្បី​ធ្វើឱ្យ​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ​សមត្ថកិច្ច​និង​អោយ​ជ្រាប​ដល់​អាជ្ញាធរ​ពាក់​ពន្ធ័​ក្នុង​មូលដ្ឋានក្រុង​តាខ្មៅ​ដើម្បី​មាន​វិធានការចុះ​ទប់ស្កាត់​បង្ក្រាប​ម្តងទៀត​។​

​តាម​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​ថា​៖​លោក មេ​ប៉ុស្តិ៍​កំពង់​សំណាញ់​ប្រហែល​ជា​អសមត្ថភាព​ក្នុង​ការបង្ក្រាប​ល្បែងស៊ីសង​២​កន្លែង​នេះ​ទើប​មាន​ការបើក​លេង​សារ​ជា​ថ្មី​ទើប​មិន​ខ្លាច​ញញើត​ដល់​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ​មានអំណាច​នៅក្នុង​មូលដ្ឋាន ឬក៏​ម្ចាស់​ទីតាំង​២​កន្លែង​នេះ​បាន​សែនព្រេន​ជូន​លោក​មេ​ប៉ុស្តិ៍​កំពង់​សំណាញ់​ទើប​មិនមាន​វិធានការរឺ​រាយការ​ណ៍​ជូន​ថ្នាក់ដឹកនាំ​ក្រុង​តាខ្មៅ​ដើម្បី​សុំ​គោល​កាណ៍​បង្ក្រាប​។​

​ពលរដ្ឋ​សូម​មិន​បញ្ចេញ​ឈ្មោះ បាន​ត្អូញត្អែរ​ប្រាប់​សារព័ត៌មាន​យើង​បន្ត​ថា​៖​ទីតាំង​ល្បែងស៊ីសង​ខុស​ច្បាប់​ខាងលើ​នេះ​កំពុងតែ​មាន​វត្តមាន​នៅ​ក្នុង​ភូមិសាស្ត្រ​របស់​ពួក​គាត់​ហើយ​ធ្វើឲ្យ​ពួកគាត់​មាន​ការព្រួយបារម្ភ​ជា​ខ្លាំង​ព្រោះ​ថា​ទីតាំង​មួយ​កន្លែង​នេះ​លេង​ភ្នាល់​លុយ​ម្ដងៗ​រាប់​(​លាន​រៀល​)​ស្រែក​ហ៊ោកញ្ជ្រៀវ​ពេល​ឈ្នះ​-​ចាញ់​ម្ដងៗ​ធ្វើអោយ​ពួកគាត់​ដេក​មិន​លក់​បក់​មិន​ល្ហើយ​ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​សុវត្ថិភាព​សន្តិសុខ​ពេលយប់​ព្រោះថា​ក្រុម​អ្នក​ញៀន​ល្បែង​ទាំងនោះ​ឈ្នះ​-​ចាញ់ ម្ដងៗ​ធ្វើឲ្យ​គាត់​មាន​ការភ័យខ្លាច​។​

​ជុំវិញ​ល្បែងស៊ីសង​លើ​ប្រជាពលរដ្ឋ​តែ​លើក​ឡើង​និយាយ​តៗ​គ្នា​ថា​៖​លោក នូ សុ​វណ្ណា អភិបាល​ក្រុង​តាខ្មៅ គួរតែ​ភ្ញាក់​ពី​ដំណេក​លុបមុខ​សិតសក់​ឆ្លុះកញ្ចក់​មើល​ខ្លួនឯង​ថា​បច្ចុប្បន្ន​ជា​នរណា​ហើយ​មាន​តួនាទី​អ្វី​ដើម្បី​បម្រើ​ដល់​សង្គមជាតិ​និង​សុវត្ថិភាព​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​គួរ​ធ្វើ​យ៉ាងម៉េច​ក្នុង​ការចុះ​បង្ក្រាប​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ​ភ្នាល់​លុយ​គ្នា​រាប់លាន​២​កន្លែង​នេះ​ដើម្បី​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឬក៏​ខ្ជិលច្រអូស​ក្នុង​ការដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ក្នុង​ការចុះ​បង្ក្រាប​ល្បែងស៊ីសង​ពោល​៖​ជៀសវាង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដាក់​ការសង្ស័យថា​លោក អភិបាល ក្រុង​តាខ្មៅ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​បង្កើត​បទល្មើស​ក្នុង​មូលដ្ឋាន​ដើម្បី​ទទួល​លាភសក្ការៈ​។​ក្នុងនោះ​ដែរ​លោក យី វណ្ណដា អធិការ​ក្រុង​តាខ្មៅ គួរតែ​យកចិត្តទុកដាក់​បន្តិច​ក្នុង​ការចុះ​បង្ក្រាប​ល្បែងស៊ីសង​នៅក្នុង​មូលដ្ឋាន​ដែន​របស់​ខ្លួន​ដើម្បី​រក្សា​ថេរភាព​សន្តិសុខ​សណ្តាប់ធ្នាប់​និង​សុវត្ថិភាព​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន ដើម្បី​ចូលរួម​បញ្ជៀ​ស​ពី​សកម្មភាព​អំពើចោរកម្ម​ផ្សេងៗ​នៅក្នុង​មូលដ្ឋាន​៖​ដូចជា លួច​-​ឆក់​-​ប្លន់​-​គាស់​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ជាដើម​! ហេតុដូច្នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ក្រុង​តាខ្មៅ​គួរតែមាន​វិធានការ​ចុះបង្ក្រាប​ដើម្បី​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៧​ចំណុច​ក្នុង​មូលដ្ឋាន​ឲ្យមាន​ប្រសិទ្ធ​ភាព​ខ្ពស់​និង​ចូលរួម​គោរព​ទៅ​តាម​ការអនុវត្ត​តាម​យុទ្ធសាស្ត្រ​ពី ឯកឧត្តម​ស្នងការ​ខេត្ត​កណ្ដាល លុបបំបាត់​សកម្មភាព​ទាំងឡាយ​ណា​ដែរ​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ​សុវត្ថិភាព​សណ្ដាប់ធ្នាប់​ក្នុង​មូលដ្ឋាន​។​

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​សង្ឃឹមថា ការចុះផ្សាយ​ព័ត៌មាន​មួយ​នេះ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ជូន​ដំណឹង​ដល់​ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន​ក្រុង​តាខ្មៅ​អោយ​ជ្រាបថា​ល្បែងស៊ីសង​កំពុងតែ​ធ្វើឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូល​ដ្ឋា​ន​មាន​ការភ័យខ្លាច​និង​ក្តៅក្រហាយ​ដល់​ក្រុមគ្រួសារ​ពួកគាត់​!!​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ដើម្បី​ទីក្រុង​មាន​សុវត្ថិភាព​ខ្ពស់​ក្រោម​ការដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រខេត្ត​កណ្ដាល​សូមអរ​គុណ​។​។​

​ជុំវិញ​ការចុះផ្សាយ​ខាងលើ​នេះ​អង្គភាព​សារព័ត៌មាន​យើង​រងចាំ​ការបំភ្លឺ​ពី​អាជ្ញាធរ​និង​ម្ចាស់​ទីតាំង​រៀង​រាល់​ម៉ោង​ធ្វើការ​៕ សូម​អរគុណ​!

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com