ខេត្តកណ្តាល ៖ ទីតាំងល្បែងស៊ីសង ខុសច្បាប់ ប្រភេទ អនឡាញ ជល់មាន់ជាច្រើនកន្លែង នៅឃុំបឹងគ្រំ ស្រុកល្វាឯម
រីកដូចផ្សិត កំពុងបេីកដំណេីរការលេងយ៉ាងគគ្រឹកគគ្រេង តែអាជ្ញាធរមានសមត្ថកិច្ច ដែល ពាក់ពន្ធ័ ហាក់សំងំស្ងៀមមិនមានវិធានការទប់ស្កាត់ឬបង្ក្រាបឡេីយ សង្ស័យត្រូវថ្នាំសណ្ដំ របស់ម្ចាស់បនល្បែងហេីយទេដឹង។
ជាក់ស្តែងនៅថ្ងៃទី០៦,០៨,២០២២នៅផ្ទះយាយតូយ នៅភូមិបឹងគ្រំ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល នៅមិនឆ្ងាយពីកន្លែងប៉ុសិ៍នគរបាលរដ្ឋបាលបឹងគ្រំ ប្រហែល២០០ម៉ែត្រ កំពុងបើកលេងយ៉ាងគគ្រឹក គគ្រឹកគគ្រេងតែម្តង។
ko
គួររំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាសុខសុវត្ថិភាពជួនប្រជាពរដ្ឋ ឲ្យស្របតាម គោល នយោបាយ ភូមិ ឃុំ មានសុវត្តិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។
ពលរដ្ឋលេីកឡេីងថា រាល់បទល្មេីសផ្សេងៗ ដែលកេីតឡេីងដូចជា ៖ ចោរ លួច ឆក់ ប្លន់ អំពេីហិង្សាក្នុងគ្រួសារសិតសឹងតែកេីតចេញអំពីបទល្មេីសល្បែងសុីសងខុសច្បាប់នេះឯង ។ ល។
ប្រភពបានបន្តថា ទីតាំងជល់មាន់ ខាងលេី បេីកលេងជារៀងរាល់ថ្ងៃមានអ្នកចូលទៅប្រមូលម្ដុំគ្នាលេងយ៉ាងច្រេីន កុះករ លេងចាញ់ឈ្នះមួយគួរៗ រាប់លានរៀល អ្នកខ្លះអស់លុយ អ្នកខ្លះអស់ម៉ូតូ ដល់ផ្ទះបង្កបញ្ហានៅក្នុងគ្រួសារ ។
ជុំវិញ សេចក្ដីរាយការណ៍ពាក់ពន្ធ័និងល្បែងសុីសង ខុសច្បាប់ ខាងលេីនេះ អង្គភាពសារព័ត៌មានយេីងបបានសុំការបំភ្លឺពីលោកមួង រដ្ឋា អធិការស្រុកល្វាឯម លោកថា៖ គេអ្នកទៅកាហ្វេទេដឹង?។
ប្រជាពលរដ្ឋ ទទូចស្នេីរសុំដល់លោក អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និង លោកស្នងការនគរបាលខេត្តកណ្តាល មេត្តាមានវិធានការទប់ស្កាត់និងបង្ក្រាប បនល្បែងសុីសង ខុសច្បាប់ទាំងនេះផងទាន។
អង្គភាពសារព័ត៌មានយើងនឹងធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ឬសមុីភាគីពាក់ព័ន្ធណាមួយរៀងរាល់ម៉ោងធ្វើការដើម្បីឱ្យពលរដ្ឋអស់មន្ទិលសង្ស័យ៕