គេហទំព័រ ពន្លឺតាខ្មៅ www. punleutakhmaohotnews. com
មនុស្សម្នាក់រងរបួសធ្ងន់និងរថយន្ត៣គ្រឿងទៀតបានរងការខូចខាតដោយសារការធ្លាក់ដែកជាច្រើនដើមពីជាលើ អគារខុនដូកំពុងសាងសង់ ជាប់របងសាលាខណ្ឌទួលគោកហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១១ និង១០នាទី ថ្ងៃទី០៨ ខែសីហា
ឆ្នាំ២០២២ នៅចំណុចអគារខុនដូ ស្ថិតនៅជាប់របងសាលាខណ្ឌទួលគោក តាមបណ្ដោយផ្លូវ លេខ៥៩៦ កែងផ្លូវលេខ៣២៩ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ អគារខុនដូមួយកន្លែងនោះមាន មានយីហោ W ។
ប្រភពប្រជាពលរដ្ឋ បានឱ្យដឹងថា មិនដឹងជាមូលហេតុអ្វីនោះទេ ស្រាប់តែមានការធ្លាក់ដែក ជាច្រើនដើម ពីលើអគារខុនដូ ជាន់លើបំផុត ធ្លាក់មកក្រោម បណ្ដាលឲ្យត្រូវមេការម្នាក់រងរបួសចំក្បាលធ្ងន់ធ្ងរ រថយន្តរងការខូចខាតចំនួន៣គ្រឿង រួមមាន៖ រថយន្តរបស់ការដ្ឋាន រថយន្តរបស់គណៈបញ្ជាការឯកភាពខណ្ឌទួលគោក និងរបស់ពលរដ្ឋ និងខ្ទាតចូលដល់ក្នុងបរិវេណផ្ទះបងប្អូនប្រជាពលរដ្ឋថែមទៀតផងដែរ។