កោះកុង: ថ្ងៃច័ន្ទ ទី8 ខែសីហា ឆ្នាំ2022
www. punleutakhmaohotnews. com
ពិធីប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង
ឯកឧត្តម ទេព ភិយ្យោរិន្ទ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកជំទាវមិថុនាភូថងអភិបាលខេត្តកោះកុង បានផ្ដាំផ្ញើដល់ លោក កែវ សុខា ដែលទទួលតំណែង ថ្មី ត្រូវ ពង្រឹងការគ្រប់គ្រងកិច្ចការ ដែលពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ប្រកបដោយភាពទទួលខុសត្រូវ និងមាន ប្រសិទ្ធិភាព ពិសេសអនុវត្តឲ្យមានប្រសិទ្ធិភាពនូវគោលបយោបាយកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ជាមួយគ្នានេះ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង ទំនាក់ទំនងនិងសហការល្អជាមួយអាជ្ញាធរខេត្ត ក្រុង ស្រុក ជាពិសេស ជួយគាំទ្រ និងពង្រឹងសមត្ថភាព ដល់រដ្ឋបាលឃុំ សង្កាត់ ពាក់ព័ន្ធទៅនឹងកិច្ចការហិរញ្ញវត្ថុនេះ ។
លោក កែវ សុខា បានចូលកាន់តំណែងជា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង ជំនួស លោក ទេព វិស្ណុល ដែលចូលនិវត្តន៍ ៕